BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ម៉ូតូបើកលើអាកាសរបស់ក្រុមហ៊ុនផលិតដ្រូនជប៉ុននឹងដាក់លក់នៅឆ្នាំក្រោយ

ថ្ងៃសៅរ៍, 30 ខែតុលា 2021 13:03  Purple Fullmoon

ក្រុមហ៊ុន A.L.I. Technologies បានចាប់ផ្តើមទទួលការបញ្ជាទិញសម្រាប់ម៉ូតូបើកលើអាកាស Xturismo ក្នុងតម្លៃ 682,000 ដុល្លារ។ ការចាប់ផ្តើមអាជីវកម្មដ្រូនដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ បានបង្ហាញពីចក្ខុវិស័យថ្មីមួយរបស់ខ្លួន ក្នុងការដឹកជញ្ជូននាពេលអនាគត៖ ម៉ូតូបើកលើអាកាស អាចបង្កើនល្បឿនរហូតដល់ទៅ 100 គីឡូម៉ែត្រក្នុងមួយម៉ោង។ការបង្កើតឡើងដោយក្រុមហ៊ុន A.L.I. Technologies "hoverbike" មានទម្ងន់ 300 គីឡូក្រាម ហើយមានសមត្ថភាពផ្ទុកអ្នកជិះបានតែម្នាក់ប៉ុណ្ណោះ។ យោងតាមក្រុមហ៊ុន វាអាចធ្វើដំណើរក្នុងល្បឿនលឿនបំផុតបានរហូតទៅដល់ 40 នាទី។

ក្រុមហ៊ុន  A.L.I. ដែលមានការគាំទ្រដោយ Kyocera និង Mitsui Sumitomo Insurance Venture Capital បានចាប់ផ្តើមទទួលការបញ្ជាទិញសម្រាប់យានជំនិះប្រភេទនេះ នៅថ្ងៃដែលវាត្រូវបានគេដាក់បង្ហាញតែម្តង ហើយគ្រោងនឹងចែកចាយយានជំនិះលក្ខណៈ limited-edition ចំនួន 200 គ្រឿងដល់អតិថិជននៅឆមាសទីមួយនៃឆ្នាំក្រោយ។ វាមានតម្លៃ JPY 77.7 លាន (USD 682,000) ។
ម៉ូតូបើកលើអាកាស Xturismo ដំណើរការដោយម៉ាស៊ីនចំហេះខាងក្នុង ដែលពឹងផ្អែកលើក្បាលម៉ាស៊ីនដ៏សំខាន់ចំនួនពីរ ដើម្បីអាចហោះលើអាកាសបាន។ ម៉ូតូបើកលើអាកាសនេះ ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាគ្រប់គ្រងកម្ពស់ ដូចគ្នាទៅក្នុងផលិតផល Drone ដែលក្រុមហ៊ុន A.L.I. បានប្រើប្រាស់ ដើម្បីធ្វើឱ្យវាហោះយ៉ាងរលូននៅលើអាកាស។

photo_2021-10-29_17-41-00

សមិទ្ធិផលរយៈពេល 4 ឆ្នាំរបស់ក្រុមហ៊ុន A.L.I. បានកើតឡើង នៅពេលដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងក្នុងការលក់ម៉ូតូបើកលើអាកាសនេះ នៅជុំវិញពិភពលោក។ ក្រុមហ៊ុន JetPack Aviation ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ថ្មីៗនេះបាននិយាយថា ខ្លួនបានទទួលជោគជ័យក្នុងការធ្វើតេស្តការហោះហើរសាកល្បង Speeder ដែលត្រូវបានគេរាយការណ៍ថា នឹងចាប់ផ្តើមបើកដំណើរការនៅដើមឆ្នាំ 2023។ ការបញ្ជាទិញជាមុនមានតម្លៃ USD 380,000 ។ ក្រុមហ៊ុនដែលបានចាប់ផ្តើមបើកដំណើរដំបូងរបស់បារាំង Lazareth ក៏កំពុងអភិវឌ្ឍន៍ម៉ូតូប្រភេទនេះផងដែរ៕

 

 


អត្តបទដកស្រង់ពី Nikkei Asia
បកប្រែនិងកែសម្រួលដោយលោក គីមម៉េង


ថ្ងៃសៅរ៍, 30 ខែតុលា 2021 13:03  Purple Fullmoon