Prague-
រដ្ឋមន្ត្រីក្រសួងការបរទេស តៃវ៉ាន់ Joseph Wu បានធ្វើការព្រមានយ៉ាងសាមញ្ញចំពោះប្រទេសនៅក្នុងអឺរ៉ុបនិងជុំវិញពិភពលោក ដែលកំពុងបង្កើនទំនាក់ទំនងជាមួយចិនទាំងនយោបាយនិងសេដ្ឋកិច្ចថា “ សូមគិតឲ្យបាន២ដង”។ “បើសិនជាអ្នកគិតថាអ្នកពឹងពាក់ទៅលើចិន នយោបាយការបរទេសរបស់អ្នកនឹងមិនត្រឹមត្រូវ” Wu បាននិយាយប្រាប់អ្នកសារព័ត៌មាននៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយនាទីក្រុង Prague កាលពីថ្ងៃទី២៧ខែតុលា។ ”បើសិនជាអ្នកគិតថា អ្នកពឹងពាក់ទៅលើចិន សកម្មភាពរបស់អ្នក ឬក៏គោលនយោបាយរបស់អ្នក ឥរិយាបថរបស់អ្នកត្រូវតែស្ថិតនៅក្នុងការប្រុងប្រយ័ត្ន ព្រោះអ្នកនឹងមិនចង់ឲ្យឱកាសនៃការធ្វើជំនួញរបស់អ្នកមានគ្រោះថ្នាក់ឡើយ។
រឿងនេះបានលេចចេញមកក្នុងអំឡុងពេលដែល Wu បានធ្វើទស្សនកិច្ចនៅអឺរ៉ុប ដែលជាការធ្វើដំណើរដ៏កម្រនិងជាតំណាងនៃដែនកោះដែលគ្រប់គ្រងដោយខ្លួនឯង ដែលចិនបានចាត់ទុកថាជាអាណាខេត្តរបស់ខ្លួន។ តៃវ៉ាន់បានបែកចេញពីចិនក្នុងអំឡុងពេលសង្រ្គាមស៊ីវិលមួយកាលពីឆ្នាំ១៩៤៩។ នៅក្នុងអំឡុងពេលដែលធ្វើកិច្ចសម្ភាសន៍ បាននិយាយអំពីហានិភ័យនៃសង្រ្គាមតៃវ៉ាន់ជាមួយនិងចិន,ការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះតៃវ៉ាន់ ,នយោបាយការទូតរបស់ខ្លួនចំពោះអឺរ៉ុប ហើយនិងមេរៀនដែលប្រទេសរបស់លោកអាចផ្តល់ទៅឲ្យប្រទេសដ៏ទៃទៀតដើម្បីស្ទាបស្ទង់នូវទំនាក់ទំនងដ៏ស្មុគ្រស្មាញជាមួយទីក្រុងប៉េកាំង។
ទូទាំងអឺរ៉ុប ប្រទេសដូចជាបារាំងនិងអាល្លឹម៉ង់បានបង្កើននូវការរិះគន់ចំពោះចិនក្នុងរយៈពេលប៉ន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែមានការប្រុងប្រយ័ត្នក្នុងការធ្វើមិនឲ្យមានគ្រោះថ្នាក់ដល់ចំណងសេដ្ឋកិច្ចនិងទីផ្សារជាមួយក្រុងប៉េកាំង។នៅចុងបូព៌ា ប្រទេសដូចជា ហុងហ្គារី ម៉ុងតេណេហ្គ្រូ និងសែបៀរ បានអោបក្រសោបការវិនិយោគរបស់ចិននិងបានចុះហត្ថលេខាលើគម្រោងធំៗនៅក្រោមផែនការគំនិតផ្តួចផ្តើមផ្លូវមួយខ្សែរក្រវ៉ាត់មួយ(BRI) ដែលបានជាប់ផុងនិងធ្លាក់ចូលទៅក្នុងការចោទប្រកាន់ថាមានអំពើពុករលួយនិងរបាយការណ៍ថាធ្វើឲ្យខូចខាតដល់បរិស្ថាន។