បន្ទាយមានជ័យ ៖ រថយន្តចំនួន ០២គ្រឿង និងប្រេងសាំងចំនួន ៥០០លីត្រត្រូវបានអគ្គីភ័យឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១ នៅចំណុចស្ថានីយ៍ប្រេងមួយកកន្លែងទល់មុខផ្សារដើមគរ( ផ្សារអូរអំបិល) ស្ថិតក្នុងភូមិអូរអំបិលសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះភ្លាមៗ នោះផងដែរគេក៏បានសង្កេតឃើញមានវត្ថមានឯកឧត្តមអ៊ុរាត្រីអភិបាលខេត្ត , លោកឧត្តមសេនីយ៍ទោសិទ្ធិឡោះស្នងការនគរបាល ខេត្តនិងលោកឧត្តសេនីយ៍ត្រីជឹមប៊ុនអានមេបញ្ជាការតំបនសិករងខេត្តបន្ទាយមានជ័យចុះទៅដល់កន្លែងកើតហេតុដឹកនាំកងកម្លាំងចម្រុះមាន នគរបាលអាវុធហត្ថ និងយោធាប្រតិបត្តិការជួយអន្តរាគមន៍ពន្លត់ ។នគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថាស្ថានីយ៍ប្រេងឥន្ទនៈ មានម្ចាស់ឈ្មោះជាលីភេទប្រុស អាយុ៦៨ឆ្នាំ និងប្រពន្ធ ឈ្មោះ ប៊ុន លី នៅភូមិអូរអំបិល សង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រភពដដែលបានបញ្ជាក់ថាមូលហេតុដែលបង្កឲ្យកើតមានគ្រោះអគ្គីភ័យនេះតាមការសន្និដ្ឋានជាជំហានដំបូងសង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនីព្រោះមុន ពេលកើតហេតុម្ចាស់ស្ថានីយ៍បានធ្វើការផ្ទេរប្រេងពីស៊ីទែនផ្ទុកក្រោមដីទៅស៊ីទែនរថយន្តដោយប្រើប្រាស់ម៉ូទ័របូមក្នុងការផ្ទេរប្រេងនេះទើបបណ្តាលមានភ្លើងឆាប ពីព្រីភ្លើងម៉ូទ័រជាមួយនឹងប្រេងឥន្ទនៈបង្កជាអគ្គីភ័យតែម្តង ។
ក្រោយពីមានហេតុការណ៍អគ្គីភ័យកើតឡើងមានរថយន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿង ( រថយន្តស្នងការដ្ឋាន ០១គ្រឿង , អធិការដ្ឋាន . មង្គលបូរី ០១គ្រឿង និង រថយន្តអធិការដ្ឋានក្រុងសិរីសោភ័ណ ០១គ្រឿង ) បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកអស់ ០៣រថយន្តទើបគ្រប់គ្រងស្ថានការណ៍បាន100% ។
ក្នុងករណីនេះបណ្តាលឲ្យមនុស្សម្នាក់ជាម្ចាស់ស្ថានីយ៍ប្រេងរងរបួសធ្ងន់,រថយន្តចំនួន ០២គ្រឿងរងការឆេះបំផ្លាញ , ប្រេងចំនួន ៥០០លីត , រោងផ្នែកខាងក្រោយ ស្ថានីយ៍ ០១ខ្នង ។ ( សូមបញ្ជាក់ថានេះក៏ជាលើទី ២ហើយដែលស្ថានីយ៍ប្រេងឥន្ទ នៈនេះបានឆាបឆេះ ៕