បាត់ដំបង៖ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបងនិងយោបល់លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានបានដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយកម្លាំងនគរបាលស្រុកចុះបង្ក្រាបបទល្មើសនេសាទនៅចំណុច បឹងស្រស់និងចំណុចវាលសាក្នុងភូមិសាស្ត្រស្រុកសង្កែ ខេត្តបាត់ដំបង ។
ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន ៖
- សាច់មងចំនួនប្រវែង ៣,៥០០ម៉ែត្រ
- ឡុកចំនួន៦ឡុក
- បង្គោលចំនួន៧០០ដើម
- ប្រលែងកូនត្រីចម្រុះចំនួន១០០គីឡូក្រាម នៅក្រោយពេលបង្ក្រាបសម្ភារៈល្មើសខាងលើក្រុមការងារបានសម្រេចដុតបំផ្លាញចោលនៅ កន្លែងតែម្តង។
ចំពោះមុខសញ្ញាដែលជាម្ចាស់ទីតាំងប្រព្រឹត្តអំពើល្មើសច្បាប់នេះសមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវសាវតាជាតិដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងអនុវត្តតាមច្បាប់៕