(ភ្នំពេញ)៖ ក្នុងឱកាសព្រះរាជពិធីដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី១៧ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, ក្រាបបង្គំទូលថ្វាយពីទូលព្រះបង្គំជាខ្ញុំ មេធាវី អ៊ុំ រតនា ទីប្រឹក្សាអមក្រសួងយុត្តិធម៌ និងជាប្រធានការិយាល័យមេធាវី រតនា និងសហការី សូមព្រះបរមរាជានុញ្ញាត ថ្វាយព្រះពរបវរមហាប្រសើរ និងសូមព្រះបារមីព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គល ព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ ថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ ដល់ប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ គឺជាខួបលើកទី១៧ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គព្រះរាជសម្ភពនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្ររបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែល ព្រះបរមរតនកោដ្ឋ បានដាក់រាជ្យកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤៕