Aljazeera-
ទង្វើរនេះបានកើតឡើងបន្ទាប់ពីទីក្រុងប៉ារីសបានព្រមានថានឹងប្រើកំលាំងជាមួយនឹងទីក្រុងឡុងដ៍នៅចំពេលដែលជម្លោះបានឡើងកំដៅលើរឿងដែននេសាទ។ បារាំងបានចាប់នាវានេសាទអង់គ្លេសមួយគ្រឿងដែលចូលមកប្រតិបត្តិការណ៍នៅក្នុងដែនទឹកបារាំងដោយគ្មានអាជ្ញាប័ណ្ណនិងពិន័យនាវាមួយគ្រឿងទៀតដែលជាជម្លោះដ៏ជូរចត់ជាមួយនឹងចក្រភពអង់គ្លេសក្នុងការដែលចូលមកក្នុងដែននេសាទបារាំងកាន់តែមានចំនួនកើនឡើង។
ក្រសួងដែនសមុទ្ទបារាំង បាននិយាយថានាវាត្រូវបានព្រមានក្នុងអម្លុងពេលដែលត្រួតពិនិត្យដោយតម្រួតដែនសមុទ្ទនៅលើនាវានេសាទនាពេលយប់នៅក្បែរកំពង់ផែ Le Havre កាលពីថ្ងៃពុធ ប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងប៉ារីសបានព្រមានថានឹងប្រើកំលាំងជាមួយនឹងទីក្រុងឡុងដ៍ព្រមទាំងព្រមានថាទណ្ឌកម្មនឹងអាចកើតមានឡើង។
ក្រសួងដែនសមុទ្ទបាននិយាថា នាវាដែលបានចាប់នោះ បច្ចុប្បន្ននេះនៅក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរយុត្តាធិការបារាំង ដោយមិនមានសំណៅឯកសារថាត្រូវបានអនុញ្ញាតិឲ្យចូលមកនេសាទក្នុងដែនទឹករបស់បារាំងនោះទេ។ រឿងនេះក៏បានកើតមានឡើង ហើយនាវានេះក៏បានបង្វែរទិសទៅ Le Havre នឹងត្រូវបានចងភ្ជាប់ទៅនឹងបង្គោលកំពង់ផែ ។ ប្រធានក្រុមនាវានឹងត្រូវប្រឈមទៅនឹងបទឧក្រិដ្ឋ ហើយត្រីក៏ត្រូវបានដកហូត។
នាវាដ៏ទៃទៀតត្រូវបានផាកពិន័យ ដោយពីដំបូងបានបដិសេធមិនឲ្យមានការត្រួតពិនិត្យដោយតម្រួតសមុទ្ទ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកPriti Patel បានពិពណ៌នាថាការចាប់យកនាវា ជារឿងមួយដ៏អស់សង្ឃឹម ខណៈដែលរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកGeorge Eustice បានអំពាវនាវឲ្យមានការស្ងប់ស្ងៀម។
Eustice បានប្រាប់សភាអង់គ្លេសថា លោកបានជជែកជាមួយប្រធានគណៈកម្មាធិការសហគមន៍អឺរ៉ុប លោកVirginijus Sinkevicius និងបានបញ្ជាក់ថារឿងដែលសំខាន់គឺបន្ថយនូវស្ថានការណ៍កុំឲ្យឡើងកំដៅ។