BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រធានអាស៊ានថ្មីកម្ពុជា នឹងដាក់សម្ពាធទៅលើពួកយោធាមីយ៉ាន់ម៉ា

ថ្ងៃសុក្រ, 29 ខែតុលា 2021 08:10  គុន ច័ន្ទរដ្ឋា

Phnom Penh-

កម្ពុជា ដែលនឹងចូលកាន់តំណែងជាប្រធានសមាគមន៍ប្រជាជាតិអាស៊ីប៉ែកអគ្នេយ៍(ASEAN),នឹងជំរុញឲ្យពួកយោធាដែលគ្រប់គ្រងមីយ៉ាន់ម៉ា បើកឲ្យមានការជជែកគ្នាជាមួយនឹងគូរប្រជែងរបស់ខ្លួន,រដ្ឋមន្រ្តីក្រសួងការបរទេសបាននិយាយកាលពីថ្ងៃព្រហស្បត៍ទី២៨ខែតុលា។

ដោយព្រមានថា មីយ៉ាន់ម៉ាអាចនឹងធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល , ឯកឧត្តម Prak Sokhon បាននិយាយថាកម្ពុជានឹងតែងតាំងបេសកជនពិសេសមួយសំរាប់មីយ៉ាន់ម៉ា ដើម្បីចាប់ផ្តើមការងារនៅពេលដែលកម្ពុជាចាប់ផ្តើមចូលកាន់តំណែងជាប្រធានអាស៊ាននៅដើមឆ្នាំនេះ។បេសកជនបច្ចុប្បន្នលោក  Erywan Yusof តំណាងឲ្យអាស៊ានជាជនជាតិប្រ៊ុយណេ។

“ខណៈដែលយើងទាំងអស់គ្នាគោរពនូវគោលការណ៍មិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងនៃសមាជិករដ្ឋដ៏ទៃ ស្ថានការណ៍នៅក្នុងមីយ៉ាន់ម៉ានៅតែជារឿងដែលគួរព្រួយបារម្ភយ៉ាងខ្លាំង “ ឯកឧត្តមបានប្រាប់កាសែត Reuters  “ វាមានផលប៉ះពាល់ជាអវិជ្ជមានមកលើតំបន់ ,ជំនឿជឿជាក់មកលើសមាគមន៍និងប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលជាបងប្អូនរបស់យើង”។

វាជារឿងមិនធម្មតាដែលមិនដែលមានពីមុនមក អាស៊ានបានផាត់មេដឹកនាំយោធា មីង អូងលាំង ចេញពីកិច្ចប្រជុំកំពូលអាស៊ានជាបន្តរបន្ទាប់ដែលខ្លួនធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះ ។ លោកឧត្តមសេនីយ៍ ដែលដឹកនាំធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ខែកុម្ភះ ដែលបណ្តាលឲ្យមានការតវ៉ាបង្ហូរឈាម បានត្រូវគេរុញឲ្យនៅម្ខាងក្នុងការខកខានមិនបានផ្តល់កិត្តិយសនិងការប្តេជ្ញាចិត្តចំពោះអាស៊ានដើម្បីបញ្ឍប់អំពើហឹង្សារ,និងអនុញ្ញាតិឲ្យមានលំហូរចូលនៃជំនួយមនុស្សធម៌ និងបេសកជនអាស៊ាន។

cambodia_foreign_minister


 


ថ្ងៃសុក្រ, 29 ខែតុលា 2021 08:10  គុន ច័ន្ទរដ្ឋា