BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នគរបាលខណ្ឌដង្កោបង្ក្រាបឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីចោរកម្ម

ថ្ងៃព្រហស្បតិ៍, 28 ខែតុលា 2021 13:25  ហេង សំណាង

004 (1)

ភ្នំពេញ ៖ ជនសង្ស័យចំនួនពាក់ព័ន្ធអំពើចោរកម្ម ( យក គ្រឿងអលង្ការ ) ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោបង្ក្រាបឃាត់ខ្លួននៅ ចំណុចក្នុងផ្ទះជួលផ្លូវលំក្រុមទី៩ ភូមិ ព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ នៅវេលា០២និង០០នាទី ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ ។

ជនសង្ស័យទី ១- ឈ្មោះ ទៀន រ៉ាឌូ ហៅ ភ័ក្ត្រ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ និងទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ( ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន ) ។
ទី ២ ឈ្មោះ សម ស៊ីណារ៉េត ហៅ គី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ និងទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ( ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន ) ។ទី ៣- សិទ្ធ ធារ៉ា ភេទ ប្រុស អាយុ ១៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដនិងទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ( ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន ) ។

ជនរងគ្រោះឈ្មោះ ខុន ឃឿន ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្តស្នាក់នៅផ្ទះជួល ផ្លូវលំ ក្រុមទី៩ ភូមិ ព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានី ភ្នំពេញ អនុវត្តតាមនីតិវិធី ៕


ថ្ងៃព្រហស្បតិ៍, 28 ខែតុលា 2021 13:25  ហេង សំណាង