កំពង់ស្ពឺ ៖ ក្រោមការដឹកនាំរបស់លោកឧត្ដម សេ នីយ៍ទោ សម សាមួន ស្នងការនគរបាល ខេត្ដកំពង់ស្ពឺកម្លាំងនគរបាលខេត្តសហការជាមួយនគរបាលស្រុក និងកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនក្មេងទំនើងជាច្រើននាក់ដែលតែងតែបង្កភាពអសន្តិសុខនៅម្ដុំផ្លូវល្បឿនលឿន និងក្នុងភូមិសាស្ត្រផ្សេងៗទៀតក្នុងខេត្តកំពង់ស្ពឺ។
បន្ទាប់ពីឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបានហៅអាណាព្យាបាលមកទទួលយកទៅអប់រំបន្ដក្នុងករណីមិនរាងចាលសមត្ថកិច្ចនិងចាត់ការនីតិវិធីផ្លូវច្បាប់ ៕