រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដង្កោបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន៦នាក់ ក្នុងករណីដែលជនសង្ស័យមួយក្រុមមានគ្នា៨នាក់ កាន់កាំបិតប៉័ងតោរត់សំដៅចូលទៅកាប់ជនរងគ្រោះកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៩ និង ០០នាទី ។
ជនសង្ស័យដែលឃាត់ខ្លួនទាំង៦នាក់រួមមាន ៖
ទី០១- ឈ្មោះ បាន ពេជ្រ ហៅទូ ភេទប្រុស អាយុ១៨ឆ្នាំ
ទី០២- ឈ្មោះ វ៉ាន់ លីវ៉ាយ ភេទប្រុស អាយុ១៨ឆ្នាំ
ទី០៣- ឈ្មោះ ភី វិបុល ហៅបឿន ភេទប្រុស អាយុ១៨ឆ្នាំ
ទី០៤- ឈ្មោះ ធូ ចាន់រិទ្ធិសែម ភេទប្រុស អាយុ១៨ឆ្នាំ
ទី០៥- ឈ្មោះ គង់ កុសល ភេទប្រុស អាយុ១៨ឆ្នាំ
ទី០៦- ឈ្មោះ ឈៀង សីហា ភេទប្រុស អាយុ១៨ឆ្នាំ ។
វត្ថុតាងចាប់យករួមមាន ៖
១/ ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌លឿងលាយស ពាក់ស្លាកលេខ ភ្នំពេញ1FI-2877 មានលេខម៉ាស៊ីន314141 ចំនួន០១គ្រឿង
២/ ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅគ្មានផ្លាកលេខ មានលេខតួនិងលេខម៉ាស៊ីន8652002 ចំនួន០១គ្រឿង
៣/ ទូរស័ព្ទដៃ ចំនួន០៣គ្រឿង( ម៉ាកIPHONE6 ពណ៌ទឹកមាស ០១គ្រឿង , IPHONE5 ពណ៌ទឹកប្រាក់០១គ្រឿង , Redmi ពណ៌ខ្មៅ០១គ្រឿង) ត្រង់ចំណុចសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់។
តាមរបាយការណ៍របស់សមត្ថកិច្ចខណ្ឌដង្កោបានឲ្យដឹងថាកន្លងមកជនសង្ស័យ និងបក្ខពួកខាងលើបានធ្វើសកម្មភាពកាប់ប្លន់យកស្លាកលេខម៉ូតូជាច្រើនលើកថែមទៀតជាក់ស្តែង៖
លើកទី១ នៅថ្ងៃ ទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៣ និង០០នាទី បានធ្វើសកម្មភាពកាប់ប្លន់យកស្លាកលេខម៉ូតូ ភ្នំពេញ1CB-5670 ចំនួន០១ជារបស់ជនរងគ្រោះឈ្មោះ ធី វ ចាន់រតនៈ ភេទប្រុស អាយុ១៦ឆ្នាំ និងបានកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះឈ្មោះ ភ័ក្ត្រ សុផាត់ ភេទប្រុស អាយុ១៩ឆ្នាំ ធ្វើឱ្យខូចខាតទាំងស្រុងត្រង់ចំណុចផ្ទះលេខ៣៥ ផ្លូវលេខ១៧ បុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លើកទី០២ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៧ និង១០នាទី បានធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូម៉ាក ស៊ុយស៊ូគីនិចពណ៌សពាក់ស្លាកលេខ ភ្នំពេញ1IY-5167 មានលេខតួនិងលេខម៉ាស៊ីន 363558 របស់ជនរងគ្រោះ ទ្រី សុគន្ថា ភេទប្រុស អាយុ២២ឆ្នាំត្រង់ចំណុច ផ្ទះលេខ៧២ ផ្លូវលេខ៧ បុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ហើយជនរងគ្រោះខាងលើក៏បាននាំគ្នា មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល រដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនិងបក្ខពួកយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។ ក្រោយពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។
លើកទី៣ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៧ និង០០នាទី ជនរងគ្រោះទី០១ ឈ្មោះ សាត សំណេត ភេទប្រុស អាយុ១៦ឆ្នាំ ទី០២ ឈ្មោះ យ៉ាន យ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1BK-8868 មានលេខតួនិងលេខម៉ាស៊ីន 8870052 ឌុបគ្នាទៅលេងបាល់ទះនៅតារាងបាល់ហ្គាឡាក់ស៊ីផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលជនរងគ្រោះឌុបគ្នាទៅដល់ខាងមុខតារាងបាល់ទាត់ហ្គាឡាក់ស៊ី ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា ០៨នាក់ ទី០១ ឈ្មោះ វ៉ាន់ លីវ៉ាយ ភេទប្រុស អាយុ១៨ឆ្នាំ ទី០២ ឈ្មោះគង់ កុសល់ ភេទប្រុស អាយុ១៨ឆ្នាំ ទី០៣ ឈ្មោះ ឈៀង សីហា ភេទប្រុស អាយុ១៨ឆ្នាំ និងបក្ខពួកចំនួន០៥នាក់ទៀតមិនស្គាល់ឈ្មោះជិះម៉ូតូចំនួន០៤គ្រឿងបានមកដល់ដែលរួចជនសង្ស័យឈ្មោះ ឈៀង សីហា បានចុះពីលើម៉ូតូកាន់កាំបិតប៉័ងតោរត់សំដៅចូលទៅកាប់ជនរងគ្រោះឈ្មោះ យ៉ាន យ៉ាន់ រងរបួសត្រង់ ភ្នំពេញ 1BK-8868 របស់ជនរងគ្រោះឈ្មោះ សាត សំណេត ជិះគេចខ្លួនបាត់។ បន្ទាប់មកសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុនាំជនរងគ្រោះទាំង០២នាក់ ទៅព្យាបាលនៅក្លីនិកសួគ៌ា សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ រួចឈ្មោះ យឿ នយ៉ាន ភេទប្រុស អាយុ៤១ឆ្នាំ ( ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ ឈ្មោះ យ៉ានយ៉ាន់ ) និង ឈ្មោះ ស៊យ សាត ភេទប្រុសអាយុ៤១ឆ្នាំ ( ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះឈ្មោះ សាត សំណេត) បានមករាយការណ៍ និងដាក់ពាក្យបណ្តឹងប៉ុស្តិ៍នគរបាល រដ្ឋបាលដង្កោដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យយកមកធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ៕