Taipei-CNN
ខណៈដែលកោះតៃវ៉ាន់កពុងតែប្រែក្លាយទៅជាចំណុចកណ្តាលនៃភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិន ,មេដឹកនាំតៃវ៉ាន់បានិយាយថាការគំរាមកំហែងរបស់ទីក្រុងប៉េកាំងកំពុងតែកើនឡើងជារៀងរាល់ថ្ងៃ ហើយក៏ជាលើកទីមួយដែលលោកស្រីបានបញ្ជាក់ពីវត្តមានរបស់កងទ័ពអាមេរិកនៅលើទឹកដីតៃវ៉ាន់ពិតប្រាកដមែន។
និយាយជាមួយCNN នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយកាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បាននិយាយថា កោះតៃវ៉ាន់ដែលស្ថិតនៅចម្ងាយមិនដល់២០០គីឡូម៉ែត្រ ពីភាគអគ្នេយ៍នៃប្រទេសចិន ត្រូវការកិច្ចការពារដើម្បីលើកជ្រោងនូវជំនឿនៃតម្លៃប្រជាធិបតេយ្យទូទាំងពិភពលោក។
លោកស្រីបានមានប្រសាសន៏ថា “ នេះគឺជាកោះមួយដែលមានប្រជាពលរដ្ឋ២៣លាននាក់ ដែលបានព្យាយាមជារាងរាល់ថ្ងៃដើម្បីការពារខ្លួនយើងនិងការពារប្រជាធិបតេយ្យរបស់យើង ព្រមទាំងធ្វើឲ្យប្រាកដប្រជាថា ប្រជាពលរដ្ឋរបស់យើងមានសេរីភាពមួយដែលសមនឹងបានទទួល” បើសិនជាយើងបរាជ័យ នោះវានឹងមានន័យថាប្រជាពលរដ្ឋដែលមានជំនឿទៅលើតម្លៃអស់ទាំងនេះនឹងដាក់នូវការសង្ស័យថា តើពួកគេគួរប្រយុទ្ធដើម្បីតម្លៃទាំងនោះដែរឬទេ ? “។
តៃវ៉ាន់និងចិនដីគោកបានគ្រប់គ្រងប្រទេសដាច់ដោយឡែកពីគ្នា ចាប់តាំងពីពួកអ្នកជាតិនិយមបានដកខ្លួនមកនៅលើកោះតៃវ៉ាន់ បន្ទាប់ពីបានបញ្ចប់នូវសង្រ្គាមស៊ីវិលតាំងពីជាង៧០ឆ្នាំមុន។ តៃវ៉ាន់បច្ចុប្បន្នកំពុងតែមានប្រជាធិបតេយ្យយ៉ាងរីកស្គុះស្គាយ ប៉ុន្តែចិនដីគោកនៅតែបន្តរមើលឃើញថាកោះនេះមិនអាចបែកចេញបានពីទឹកដីរបស់ខ្លួន ទោះបីមិនដែលធ្លាប់បានគ្របគ្រងក៏ដោយ។
សព្វថ្ងៃនេះទំនាក់ទំនងរវាងចិននិងតៃវ៉ាន់ បានធ្លាក់ចុះទៅដល់ចំណុចទាបមែនទែននៅក្នុងទសវត្សរ៍នេះ។ កាលពីដើមខែនេះ ,កងទ័ពចិនបានបញ្ជូនយន្តហោះចម្បាំងក្នុងចំនួនដ៏ច្រើនចូលទៅក្នុងដែនអាកាសនៅជុំវិញតៃវ៉ាន់ ខណៈដែលអ្នកការទូតនិងប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានព្រមានថានឹងមានលទ្ធភាពនៃការឈ្លានពាន លុះត្រាណាតែកោះនេះមានការប្រុងប្រយ័ត្នចំពោះបក្សកុម្មុយនិស្តចិន។
ការបង្ហាញកំលាំងវាជាផ្នែកមួយនិងជាលទ្ធផលនៃការពង្រឹងចំណងទាក់ទងរវាងតៃវ៉ាន់និងសហរដ្ឋអាមេរិកនៅក្នុងអាណត្តិរបស់លោកប្រធានាធិបតី Donald Trump និង Joe-Biden ។ការលក់អាវុធដ៏ច្រើនសន្ធឹកសន្ធាប់និងការធ្វើទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបានពង្រឹងជំហរតៃវ៉ាន់នៅលើឆាកអន្តរជាតិដើម្បីប្រឆាំងនិងចិន។