នៅក្នុងសេចក្តីថ្លែងការណ៍មួយប្រារព្វខួបលើកទី៥០ឆ្នាំចាប់តាំងពីមហាសន្និបាតអ.ស.ប.បានបោះឆ្នោតផ្តល់អាសនះឲ្យចិននិងបានទាត់ចោលតៃវ៉ាន់ ,រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinkenបាននិយាយកាលពីថ្ងៃអង្គារ៍ថា លោកមានការសោកស្តាយដែលតៃវ៉ាន់ត្រូវបានគេផាត់ចេញពីពីឆាកពិភពលោក។
ចិនបានបញ្ជាក់ដោយទទូចថាកាលពីថ្ងៃពុធថាតៃវ៉ាន់គ្មានសិទ្ធនឹងចូលរូមជាមួយអ.ស.ប.ទេ បន្ទាប់ពីអាមេរិកបានបង្កើននូវភាពតានតឹង ដោយអំពាវនាវឲ្យដែនកោះប្រជាធិបតេយ្យមួយនេះមានការពាក់ព័ន្ធទៅនឹងអង្គការពិភពលោក ។
“ ខណៈដែលសហគមន៍អន្តរជាតិកំពុងតែប្រឈមមុខទៅនឹងភាពស្មុគ្រស្មាញនិងរឿងរ៉ាវពិភពលោករាប់មិនអស់ពុំដែលមានពីមុនមក , វាជារឿងសំខាន់ណាស់សំរាប់អ្នកដែលពាក់ព័ន្ធដើម្បីជួយដោះស្រាយនូវបញ្ហាអស់ទាំងនោះ។ នេះរាប់បញ្ចូលទាំងប្រជាពលរដ្ឋចំនួន២៤លាននាក់ដែលរស់នៅក្នុងតៃវ៉ាន់ផង “ Blinkenបាននិយាយដូច្នេះ។ “ ការចូលរួមប្រកបទៅដោយអត្ថន័យរបស់តៃវ៉ាន់នៅក្នុងប្រព័ន្ធនៃអ.ស.ប.វាមិនមែនជារឿងនយោបាយទេ ប៉ុន្តែវាជាហេតុការណ៍និយម “លោកបានបន្ថែម។
“ហេតុដូច្នេះហើយ បានជាយើងជំរុញឲ្យរដ្ឋដែលជាសមាជិក អ.ស.ប.ចូលរូមជាមួយយើងក្នុងការគាំទ្រតៃវ៉ាន់ឲ្យបានខ្លាំងក្លា ដើម្បីឲ្យការចូលរួមរបស់តៃវ៉ាន់ដែលប្រកបទៅដោយអត្ថន័យតាមរយៈប្រព័ន្ធអ.ស.ប.និងនៅក្នុងសហគមន៍អន្តរជាតិ”។ ចិនបានចាត់ទុកតៃវ៉ាន់ថាជាខេត្តរបស់ខ្លួន ដោយរង់ចាំតែធ្វើការបង្រួបបង្រួម ហើយបើចាំបាច់នឹងប្រើកំលាំង ,បន្ទាប់ពីកំលាំងជាតិនិយមបានភៀសខ្លួនចេញមកកាន់កោះនេះកាលពីឆ្នាំ១៩៤៩ នៅពេលដែលពួកគេច្បាំងចាញ់កុម្មុយនិស្ត។
ក្នុងការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់Blinkenដែលមានលក្ខណៈស្រដៀងគ្នានិងគួរឲ្យស្រកៀរត្រចៀក ,សេចក្តីថ្លែងការណ៍របស់ចិនបានបញ្ជាក់ជំហររបស់ខ្លួនចំពោះរដ្ឋាភិបាលតៃវ៉ាន់ថា តៃវ៉ាន់នឹងមិនមានកន្លែងនៅក្នុងឆាកការទូតពិភពលោកទេ។ “តៃវ៉ាន់គ្មានសិទ្ធនឹងចូលរួមជាមួយអ.ស.ប.” Ma Xiaoguang អ្នកនាំពាក្យសំរាប់ការិយាល័យកិច្ចការតៃវ៉ាន់ក្នុងក្រុងប៉េកាំង បានប្រាប់អ្នកយកព័ត៌មាន។
“អ.ស.ប. គឺជាអង្គការរដ្ឋាភិបាលអន្តរជាតិដែលមានសមាសភាពចេញពីរដ្ឋអធិបតេយ្យ … តៃវ៉ាន់គឺជាផ្នែកមួយរបស់ចិន” ។