ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានព្រឹត្តិការណ៍ជាច្រើនបានកើតឡើងលើបណ្ដាញសង្គមហ្វេសប៊ុក អំពីអ្នកជំនួញ តារាល្បីៗ ឬសូម្បីតែបុគ្គលល្បីៗក្នុងហ្វេសប៊ុក។ ដោយឡែកក្រុមការងារ Beetube News បានសង្កេតឃើញថា មានហេតុការណ៍មួយបានកើតឡើងលើ កញ្ញា រ៉ូស ដោយមានលិខិតអញ្ជើញពីមេធាវីតំណាងឲ្យលោកស្រី ទ្រី ដាណា កាលពីម្សិលមិញទៅលើរឿង បញ្ចេញមតិក្នុងហ្វេសប៊ុកផេករបស់លោកស្រី។
រឿងហេតុកើតឡើងដោយកញ្ញា រ៉ូស បានធ្វើការបញ្ចេញមតិក្នុងហ្វេសប៊ុកផេករបស់លោកស្រី ទ្រី ដាណា ដែលបានផុសរូបភាពដូចខាងក្រោម៖
ថា ចែស្អាតណាស់តែចែនៅខ្វះខាតការតុបតែងខ្លួន ប្អូនចង់អោយបងតុបតែងខ្លួនមើលទៅសុីវីល័យសាកសមនឹងទ្រព្យសម្បត្តិដែលបងមាន ប្អូនរិះគន់ដើម្បីស្តាបនា ព្រោះស្រលាញ់ទឹកចិត្តសប្បុរសធម៍របស់បង។
ដែលជាហេតុបណ្ដាលឲ្យមេធាវីរបស់លោកស្រី ធ្វើលិខិតអញ្ជើញចូលរួមដោះស្រាយបញ្ហាដែលពាក់ព័ន្ធនិងការបញ្ចេញមតិខាងលើ ដែលបានធ្វើឲ្យប៉ះពាល់កិត្តិយសកេរ្តិ៍ឈ្មោះយ៉ាងធ្ងន់ធ្ងរ និងបញ្ហាប្រឈមមួយចំនួនទៀតដល់លោកស្រី នៅវេលាម៉ោង២រសៀលថ្ងៃនេះ។
ដោយកញ្ញា រ៉ូស ក៏បានធ្វើការផុសសុំទោសជាសាធារណៈក្នុងហ្វេសប៊ុករបស់កញ្ញាថា សុំអធ្យាស្រ័យលោកជំទាវទ្រីដាណាពីរចំងាយប្អូនស្រីពិតជាមានកំហុសដែលខមិនលើរូបថតបងស្រីដោយអចេតនាដែលធ្វើអោយប៉ះពាល់អារម្មណ៍បងស្រីជាទីសាធារណះប្អូនស្រីពិតជាសុំទោសខ្លាំងណាស់ចំពោះកំហុសដែលកើតមានដោយអចេតនាសូមបងស្រីអភ័យទោសដល់ប្អូនស្រីផង ជូនពរបងស្រីសុខភាពល្អ សម្រស់ក្មេងជាងវ័យជោគជ័យគ្រប់ភារកិច្ច ទ្រី ដាណា Dana Try។
ក្រោយមកបន្តិច ស្រាប់តែលោកមេធាវី អ៊ុំ រតនា បានផុសមួយឃ្លាថា អាណិត An Na Rose អាដលខ្ញុំណាស់ បើគាត់ពឹងអោយជួយការពារក្តីអោយ ជួយដោយស្ម័គ្រចិត្តតែម្តង!។
ចំណែក កញ្ញា រ៉ូស ក៏បានបង្ហាញអារម្មណ៍រំភើបទៅវិញថា អរគុណទឹកចិត្តបងមេធាវី យុត្តិធម៍ត្រូវតែមានសំរាប់ប្រជាជនស្លូតត្រង់។
មកដល់ពេលនេះក្រុមការងារ Beetube News មិនទាន់មានទទួលព័ត៌មានបន្ថែមនៅឡើយទេ៕