រាជធានីភ្នំពេញ ៖ អនុវត្តតាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណ: នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញ(ក១)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរលោក ហុង សុវណ្ណារិទ្ធ នាយការិយាល័យ(ក១)មានការចូលរួមសហការពីកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកបច្ចេកទេស.កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ព្រមទាំងមានការដឹកនាំសម្របសម្រួលពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ និងលោក ថេង សំណាង ព្រះរាជអាជ្ញារងខេត្តសៀមរាប បានដំណើរការស្រាវជ្រាវបង្ក្រាប ៖
-គោលដៅទី១: នៅវេលាម៉ោង១១:៣០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៥៩ (ចន្លោះគីឡូម៉ែត្រលេខ៩-១០) ស្ថិតក្នុងភូមិរស្មីសាមគ្គី សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
-គោលដៅទី២: នៅវេលាម៉ោង១៤:៣៥នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នៅចំណុច ផ្ទះគ្មានលេខ បុរីអចលនទ្រព្យអង្គរ ភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
-គោលដៅទី៣: នៅចំណុចលំនៅដ្ឋានរបស់ឈ្មោះ លាង ម៉ាប់ ហៅទូច មួយកន្លែងស្ថិតនៅក្នុងភូមិបាលិលេយ្យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
លទ្ធផលសរុប ៖
ក- ឃាត់ខ្លួនជនសង្ស័យ៖ ៣នាក់ :
១ -ឈ្មោះ SUCHAT WANSUWONG ភេទប្រុស ជនជាតិថៃ (គ្មានលិខិតឆ្លងដែន)
២-ឈ្មោះ លាង ម៉ាប់ ហៅទូច ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ
៣-ឈ្មោះ ឡុង សុឡេង ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ (ប្រពន្ធ លាង ម៉ាប់)
ខ- ចាប់យកវត្ថុតាង : សារធាតុញៀនសរុប ២៥គ.ក្រ ១០២,៤៣ក្រាម
១/មេតំហ្វេតាមីន(ICE) ២៥កញ្ចប់ធំ-២កញ្ចប់តូច ស្មើទម្ងន់ ២៥ គ.ក្រ ០៣១.៧៨ក្រាម
២/មេតំហ្វតាមីន(WY) ចំនួន ៧៨៥គ្រាប់ ស្មើទម្ងន់ ៧០.៦៥ក្រាម
៣/ជញ្ជីថ្លឹង ១គ្រឿង
៤/រថយន្ត ១គ្រឿង
៥/ទូរស័ព្ទដៃ ចំនួន ៦គ្រឿង
៦/ឯកសារមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី ៕