កណ្ដាល៖ នគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយនគរបាលជំនាញស្រុកកណ្ដាលស្ទឹង និងកម្លាំងប៉ុស្តិ៍នគរបាល អន្លង់រមៀត ចុះពិនិត្យ និងធ្វើកោសល្យវិច័យសាកសពករណីឃាតកម្មប្តី អារ.ក ប្រពន្ធស្លាប់ក្នុងថ្លុកឈាម បន្ទាប់មកជនដៃដល់ជាប្តី អារ.ក ខ្លួនឯង តាមក្រោយបណ្ដាលឲ្យរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ ដោយសារភ្លើងប្រច័ណ្ឌ។ ករណីឃាតកម្មនេះបានកើតឡើង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ វេលា ម៉ោង ០៧និង៣០នាទី ស្ថិតក្នុងភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គឹម ពៅ ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរនៅផ្ទះ (ស្លាប់) មានស្នាមរបួសកាត់ទទឹងក ជំរៅដល់ឆ្អឹងកងក ប្រវែង 14cm x 6cm ដាក់បំពង់ខ្យល់ និងបំពង់.ក។ ចំណែកជនសង្ស័យឈ្មោះ ពេជ្រ វិចិត្រ ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរកម្មកររោងចក្រ (ស្លាប់នៅមន្ទីរពេទ្យ) របួសមុតដាក់ដល់ក្នុងបំពង់ខ្យល់កាត់ទទឹងក ប្រវែង 8cm x 3cm ។ ជនដៃដល់ និងជនរងគ្រោះមានទីលំនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ដោយឡែកវត្ថុតាងចាប់យករួមមាន៖ ១.ផ្លែកាំបិត តុកាត់ ប្រវែង 21cm, ប្រភពដដែលបន្តថានៅថ្ងៃកើតហេតុវេលាម៉ោង ០៧និង៣០នាទីព្រឹក . ជនរងគ្រោះឈ្មោះ គឹម ពៅ មានទំនាស់ជាមួយប្តី ឈ្មោះ ពេជ្រ វិចិត្រ (ជនសង្ស័យ) នៅក្នុងផ្ទះ ដោយកូនប្រុសទាំងពីរ នៅអង្គុយកៀនផ្ទះ ដោយកូនប្រុសច្បងឈ្មោះ វិចិត្រ រតនា ឮសូរសំឡេងវ៉ៃគ្នាក៏ចូលទៅមើលឃើញឪពុកកំពុងយកកាំបិតអា.កម្តាយ ក៏រត់ទៅហៅអ្នកជិតខាងអោយមកជួយពេលមកដល់ឃើញម្តាយដេកស្លាប់មានស្នាម អារ.ក និងឪពុកដេកអោបពីលើក៏មានស្នាម អារ.ក ដែរ តែនៅមានដង្ហើមអ្នកជិតខាងក៏ទូរស័ព្ទទៅប៉ូលីស និងឡានសង្គ្រោះ មួយសន្ទុះក្រោយមកឡានសង្គ្រោះ ក៏ដឹកឪពុកទៅមន្ទីរពេទ្យបង្អែកស្រុកកណ្តាលស្ទឹង ពេលទៅដល់មន្ទីរពេទ្យក៏ដាច់ខ្យល់ស្លាប់តែម្តង។
កន្លងមកជនដៃដល់ធ្លាប់ប្រចណ្ឌដោយសារប្រពន្ធលេងឆាតជាមួយប្រុសផ្សេង មកដល់ថ្ងៃកើតហេតុបុរសជាប្តី បានដើរនិយាយប្រាប់អ្នកជិតខាងថា អញលាហើយមើលកូនអញផង។ ការសន្និដ្ឋានរបស់សមត្ថកិច្ចជនរងគ្រោះជាប្រពន្ធពិតជាស្លាប់ ដោយសារជនសង្ស័យជាប្តីយកកាំបិតមកអារ.ក។ ពេលធ្វើសកម្មភាពរួច ជនសង្ស័យជាប្តីក៏ធ្វើអត្តឃាតដោយអារ.ក សម្លាប់ខ្លួន។ ក្រោយពេលកម្លាំងជំនាញការពិនិត្យរួចរាល់បានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា សំណុំរឿងករណីឃាតកម្មខាងលើត្រូវបានបញ្ចប់ការស៊ើបអង្កេតត្រឹមនេះ ដោយសារតែឃាតកបានស្លាប់ក្រោយពី អារ.ក សម្លាប់ប្រពន្ធរួច ជនដៃដល់បានអាករសម្លាប់ខ្លួនឯងបន្សល់នៅកូនតូច ២នាក់ រងកំព្រា៕