BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អភិបាលរាជធានីភ្នំពេញកំពុងដឹកនាំកម្លាំងជួយសង្គ្រោះ ប្រជាពលរដ្ឋរងការជន់លិចដោយទឹកជំនន់ស្ទឹងព្រែកត្នោត

ថ្ងៃពុធ, 27 ខែតុលា 2021 08:28  ហេង សំណាង

ភ្នំពេញ ៖ ឯកឧត្តមឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯកស ថេត អគ្គស្នងការរង នគរបាល ជាតិ និងជា ស្នងការ នគរបាល រាជធានីភ្នំពេញបានដឹកនាំកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងការជន់លិចដោយទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោរាជធានីភ្នំពេញខណៈរបាយការណ៍បឋមរបស់ អធិការដ្ឋាននគរបាលខណ្ឌដង្កោឱ្យដឹងថាទឹកជំនន់នេះបានរងការជន់លិចផ្ទះចំនួន ជាង២ពាន់ខ្នងនោះហើយក្នុងនោះមានចំនួន១០សង្កាត់ ។ ទឹកជំនន់ នេះក៏បង្កការជន់លិចសាលារៀនចំនួន ៣៥ ខ្នងផ្លូវចំនួន០៣កន្លែង និងផ្ទៃដីកសិកម្ម ជាង ១៥២ ហិកតាផងដែរ។

photo_2021-10-27_08-21-21

ក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅ ព្រឹក ថ្ងៃ ទី២៦ ខែតុលា ឆ្នាំ ២០២១ ឯកឧត្តមអភិបាលរាជធានី ភ្នំពេញ និងឯកឧត្តមស្នងការបានធ្វើដំណើរចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងទឹកស្ទឹងព្រែកត្នោតនៅក្នុងសង្កាត់ទៀន និងសង្កាត់ស្ពានថ្មដែលសង្កាត់ ទាំង ២ នេះកំពុង ប្រឈមរងការជន់លិចធ្ងន់ធ្ងរក្នុងចំណោមសង្កាត់នានាក្នុងខណ្ឌដង្កោ ។ ខណៈនោះ ក៏បាននាំយកគ្រឿងចក្រមួយចំនួនកាយដីបិទទប់ទឹកនៅកន្លែងខ្លះដែល កំពុងប្រឈមទឹកហូរបុកបាក់ទំនប់ដែលគ្រឿងចក្របិទទប់កុំឱ្យហូរហៀរទៅលិចផ្ទះ និងផ្ទៃដីកសិកម្មប្រជាពលរដ្ឋនៅផ្នែកខាងក្រោមខណៈដែលទឹកស្ទឹងព្រែក ត្នោតកំពុងហូរបុកយ៉ាងគំហុកនោះ ។

photo_2021-10-27_08-21-37

អាជ្ញាធររាជធានីភ្នំពេញបានប្រើប្រាស់វិធានការសរុបមធ្យោបាយសរុបនិងកម្លាំងសរុបក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នេះ ។ ទន្ទឹម នឹង នោះដែរអាជ្ញាធរដែនដីនិងមន្ត្រីជំនាញបានប្រាប់ឱ្យដឹងថានៅ ព្រឹក ថ្ងៃ ទី២៦ ខែតុលាស្ថានភាពទឹកស្ទឹងព្រែកត្នោតនៅនឹងមិនមានការកើនឡើង បន្ថែមទៀតនោះទេដោយអាជ្ញាធរមន្ត្រីជំនាញនិងសមត្ថកិច្ចកំពុងតែតាមដានយកចិត្តទុកដាក់អំពីស្ថានភាពទឹកជំនន់នៅស្ទឹងព្រែកត្នោតដោយមានការ ប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការ ត្រៀមរួចជាស្រេចជួយសង្គ្រោះប្រជាពលរដ្ឋកំពុងរងការគំរាមកំហែងដែលបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយនោះ ។

photo_2021-10-27_08-21-42

សូមបញ្ជាក់ថាទឹកជំនន់ស្ទឹងព្រែកត្នោតបានបង្កការជន់លិចផ្ទះដីកសិកម្មសាលារៀនផ្លូវថ្នល់ក្នុងភូមិសាស្ត្រខណ្ឌដង្កោគឺទឹកហូរធ្លាក់យ៉ាងគំហុកពីខេត្តកំពង់ស្ពឺ ចាប់ផ្តើមជន់លិចរយៈពេល ២ ទៅ ០៣ថ្ងៃចុងក្រោយនេះ ៕

photo_2021-10-27_08-21-47

photo_2021-10-27_08-21-53

photo_2021-10-27_08-21-58


 


ថ្ងៃពុធ, 27 ខែតុលា 2021 08:28  ហេង សំណាង