BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ស៊ូដង់: រដ្ឋប្រហារក្នុងរដ្ឋប្រហារ

ថ្ងៃអង្គារ, 26 ខែតុលា 2021 10:45  គុន ច័ន្ទរដ្ឋា

កងកម្លាំងយោធាស៊ូដង់បានចាប់ខ្លួនសមាជិកគណរដ្ឋមន្ត្រីជាច្រើននិងប្រធានគណបក្សនយោបាយដែលនិយមរដ្ឋាភិបាល។នាយករដ្ឋមន្ត្រី Abdullah Hamdock ត្រូវបានគេនាំខ្លួនទៅកន្លែងដែលមិនបានបញ្ចេញឲ្យដឹង តែបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រឆាំងទៅនឹងរដ្ឋប្រហារ។ ឧត្តមសេនីយ៍ជាន់ខ្ពស់ស៊ូដង់ លោកAbdul-Fattah Burhan បានប្រកាសប្រទេសដាក់ជារដ្ឋក្នុងគ្រាមានអាសន្នកាលពីថ្ងៃច័ន្ទ ព្រមទាំងបានរំលាយរដ្ឋាភិបាល ក្រុមប្រឹក្សារគ្រប់គ្រងបូរណភាពដែនដី អង្គការស៊ីវិលនិងយោធា ។ មន្ត្រីស៊ូដង់ដែលបានបណ្តេញចេញពីមុខតំណែង បានហៅទង្វើរនេះថាជារដ្ឋប្រហារយោធា។

ភាគច្រើននៃមន្ត្រីរដ្ឋាភិបាលហើយនិងប្រធានគណបក្សនយោបាយដែលនិយមរដ្ឋាភិបាលត្រូវបានចាប់ខ្លួន។ គណកម្មធិការនៃក្រុមវេជ្ជបណ្ឌិត អង្គារសង្គមស៊ីវិល បានរាយការណ៍ថា យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់បានបាត់បង់ជីវិតនិង៨០នាក់បានរងរបួសដោយសារក្រុមយោធាបានបាញ់ទៅលើហ្វូងអ្នកតវ៉ា។ ការចាប់ខ្លួនរដ្ឋមន្ត្រីកើតមានក្នុងអម្លុងពេលនៃការប៉ះទង្គិចនិងរំជើបរំជួលរវាងមេដឹកនាំស៊ីវិលនិងយោធា ក្នុងការបែងចែកអំណាច បន្ទាប់ពីអតីតមេដឹកនាំ Omar al- Balshirត្រូវបានបណ្តេញចេញពីអំណាចកាលពីឆ្នាំ២០១៩។

ចាប់តាំងពីពេលនោះមក ប្រទេសត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលអន្តរកាលស៊ីវិល-យោធាមួយ រហូតដល់រដ្ឋាភិបាលស៊ីវិលមួយនឹងត្រូវបានបង្កើតឡើងដោយការបោះឆ្នោត។ កងកម្លាំងយោធាបានចាប់ពង្រត់លោកនាយករដ្ឋមន្ត្រី Abdalla Hamdok ដោយសារលោកបដិសេធមិនព្រមចូលរួមក្នុងរដ្ឋប្រហារ។ ក្រសួងព័ត៌មានស៊ូដង់បាននិយាយ។ ពួកយោធាមិនបានបញ្ជាក់ពីទីកន្លែងច្បាស់លាស់របស់លោកនាយករដ្ឋមន្ត្រីនោះទេ។ ក្រសួងបានបញ្ជាក់ទៀតថា លោកHamdok បានអំពាវនាវឲ្យប្រជាពលរដ្ឋក្រោកឈរឡើងប្រឆាំងទៅនឹងរដ្ឋប្រហារនិងការពារនូវបដិវត្តិន៍របស់ពួកគេ។

សេចក្តីថ្លែងការណ៍ក៏បាននិយាយផងដែរអំពីការសម្រុកចូលទៅកាន់កាប់ស្ថានីយ៍វិទ្យុនិងទូរទស្សន៍របស់រដ្ឋនៅក្នុងទីក្រុងOmdurman ដោយពួកយោធានិងចាប់ខ្លួនបុគ្គលិកមួយចំនួន។បាតុកម្មប្រឆាំងតវ៉ាទៅនឹងការធ្វើរដ្ឋ ប្រហារនេះ ត្រូវបានគេរាយការណ៍មកថាបានកើតឡើងនៅក្នុងរដ្ឋធានី Khartoum និងទីក្រុង Omdurman ដែលនៅក្បែរគ្នានោះ។

photo_2021-10-26_10-39-23


 


ថ្ងៃអង្គារ, 26 ខែតុលា 2021 10:45  គុន ច័ន្ទរដ្ឋា