អាស៊ាននឹងចាប់ផ្តើមកិច្ចប្រជុំកំពូលអាស៊ានក្នុងសប្តាហ៍នេះ ចំពេលដែលមានភាពមិនច្បាស់លាស់ចំពោះការចូលរួមរបស់មីយ៉ាន់ម៉ា បន្ទាប់ពីប្លុកនៅក្នុងតំបន់នេះបានរារាំងមិនឲ្យមេដឹកនាំយោធាចូលរួមក្នុងកិច្ចប្រជុំ ធ្វើឲ្យទីក្នរុងណៃពិដោរ គំរាមកំហែងថានឹងមិនចូលរួមក្នុងកិច្ចប្រជុំនោះទេ។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនមិនទាន់សំរេចចិត្តថាតើនឹងត្រូវបញ្ជូនមន្ត្រីការទូតជាន់ខ្ពស់ដែលត្រូវបានអញ្ជើញដោយ អាស៊ាន ថាជាតំណាងដែលមិនពាក់ព័ន្ធនឹងនយោបាយ ដើម្បីជំនួសមេដឹកនាំយោធា មីង អូងលាំងនោះឬយ៉ាងណា ។
អាស៊ានបានអញ្ជើញ លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសដែលតែងតាំងដោយពួកយោធាឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនោះ ,អ្នកនាំពាក្យយោធាបានបញ្ជាក់ ,ប៉ុន្តែជនជាតិភូមាជាច្រើនបានរិះគន់អាស៊ានតាមប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងការអញ្ជើញអ្នកាការទូតនេះ ដោយបាននិយាយថាមិនមែនជា តំណាងដែលមិនពាក់ព័ន្ធនឹងនយោបាយនោះទេ។
“ កិច្ចប្រជុំកំពូលនេះ គួរតែត្រូវបានចូលរួមដោយប្រមុខរដ្ឋឬរដ្ឋាភិបាល” Zaw Min Tun អ្នកាំពាក្យយោធាបានប្រាប់វិទ្យុអាស៊ីអាស៊ីសេរីជាភាសារភូមា។ “ ដូចយើងបាននិយាយ នេះគឺជាការរំលោភច្បាប់និងគោលការណ៍របស់អាស៊ានក្នុងការមិនជ្រៀតជ្រែកផ្ទៃក្នុងផងគ្នា” យើងជឿថានេះគឺជាការទម្លាក់តម្លៃនៃប្រទេសរបស់យើង ដូច្នេះយើងមិនច្បាស់ថា តើយើងនឹងចូលរួមឬយ៉ាងណានោះទេ ?។
កិច្ចប្រជុំពូលនេះនឹងចាប់ផ្តើមនៅថ្ងៃអង្គារ៍រហូតដល់ទៅថ្ងៃព្រហស្បត៍ ប្រជុំតាមវីឌីអូដោយសារតែជម្ងឺ កូវីដ19 ។កិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីក្រសួងការបរទេសកាលពីដើមខែនេះ បានរារាំងមិនឲ្យ មីងអូងលាំងចូលរួមក្នុងកិច្ចប្រជុំកំពូល ដោយសារមានសេចក្តីរាយការណ៍ពីបេសកជនពិសេស អាស៊ាន ពួកយោធាភូមាមិនបានសហការណ៍ទៅតាមកិច្ចព្រមព្រៀង៥ចំណុច។