BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មេជួញដូរគ្រឿងញៀនដ៏គ្រោះថ្នាក់បំផុតរបស់ប្រទេសកូឡុំប៊ីប្រាប់កងកម្លាំងសន្តិសុខថា ‘អ្នកចាប់ខ្ញុំបានហើយ’

ថ្ងៃអង្គារ, 26 ខែតុលា 2021 09:01  ហេង សំណាង

(Reuters) កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលបាននិយាយថា បុរសម្នាក់ដែលប្រជាជនកូឡុំប៊ីពិពណ៌នាថា ជាអ្នកជួញដូរគ្រឿងញៀនដ៏គ្រោះថ្នាក់បំផុតលើពិភពលោកបានប្រាប់កងកម្លាំងសន្តិសុខថា “អ្នកចាប់ខ្ញុំបានហើយ” នៅពេលដែលលោកត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការមួយនៅចុងសប្តាហ៍នេះ ដោយរដ្ឋាភិបាលសន្យាថានឹងធ្វើបត្យាប័នលោកយ៉ាងឆាប់រហ័សទៅកាន់សហរដ្ឋអាមេរិក។
កាលពីថ្ងៃសៅរ៍ ក្រុមមន្ត្រីបាននិយាយថា លោក Dairo Antonio Usuga ដែលគេស្គាល់ថាលោក Otoniel ត្រូវបានក្រុមកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកូឡុំប៊ីចាប់ខ្លួនបាន នៅក្នុងប្រតិបត្តិការនៅទីជនបទនៃតំបន់ Uraba ក្នុងខេត្ត Antioquia របស់ប្រទេសកូឡុំប៊ី ដែលប្រតិបត្តិការនោះចូលរួមដោយកងកម្លាំងពិសេសរបស់ប្រទេសកូឡុំប៊ីប្រមាណ ៥០០នាក់ និងឧទ្ធម្ភាគចក្រចំនួន ២២គ្រឿង។
លោក Otoniel ត្រូវបានចោទប្រកាន់ពីបទនាំចេញថ្នាំញៀន cocaine រាប់រយតោនជារៀងរាល់ឆ្នាំ ខណៈដែលប្រធានាធិបតីលោក Ivan Duque បាននិយាយកាលពីថ្ងៃសៅរ៍ថា លោក Otoniel ក៏ទទួលខុសត្រូវចំពោះការសម្លាប់ក្រុមមន្ត្រីនគរបាល ការកេងប្រវ័ញ្ចពលកម្មកុមារ និងការរំលោភបំពានផ្លូវភេទកុមារផងដែរ។
នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលរបស់ប្រទេសកូឡុំប៊ីនឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូលតំបន់ Andean ដើម្បីធ្វើបត្យាប័នលោក Otoniel ទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Wilson Ruiz បានប្រាប់សារព័ត៌មានរ៉យទ័រថា ពាក្យបណ្តឹងនេះអាចចំណាយពេលបួនសប្តាហ៍ដើម្បីបញ្ចប់។រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Diego Molano បានប្រាប់អ្នកកាសែតនៅទីប្រជុំជន Necocli ក្បែរកន្លែងដែលលោក Otoniel អាយុ ៥០ ឆ្នាំ ត្រូវបានចាប់ខ្លួនថា “ការធ្វើបត្យាប័ននេះកំពុងរង់ចាំជនទំាងឡាយណាដែលប្រព្រឹត្តឧក្រិដ្ឋកម្មអន្តរជាតិ”។ ប្រទេសកូឡុំប៊ីបានផ្តល់រង្វាន់ដល់ទៅបីពាន់លានប៉េសូ (ប្រហែល ៨សែនដុល្លារសហរដ្ឋអាមេរិក) សម្រាប់ព័ត៌មានទាក់ទងនឹងកន្លែងលាក់ខ្លួនរបស់លោក Otoniel ខណៈដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់រង្វាន់ចំនួនប្រាំលានដុល្លារសហរដ្ឋអាមេរិកសម្រាប់ការផ្តល់ទីតាំងលោក Otoniel ៕

photo_2021-10-26_08-57-33


 

 


ថ្ងៃអង្គារ, 26 ខែតុលា 2021 09:01  ហេង សំណាង