បាត់ដំបង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក និងស្រុកសង្កែ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ចំនួន២នាក់ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។
ករណីលើកទី១ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានឃាត់ខ្លួនយុវជនប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ០១នាក់ឈ្មោះ យន់ មានវាសនា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ករណីលើកទី២ កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ បានឃាត់ខ្លួនជនប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ០១នាក់ទៀតឈ្មោះ ព្រំ នៀង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ករណីនេះ ដោយមានការសំណូមពរពីអាណាព្យាបាលសាម៉ី កម្លាំងនគរបាលស្រុកបានរៀបចំសំណុំរឿងបញ្ជូនជនប្រើប្រាស់គ្រឿងញៀនខុសច្បាប់ទាំងពីរនាក់នេះ ទៅបន្សាបសារធាតុញៀននៅមណ្ឌលពិភពនៃក្តីសង្ឃឹមដំណាក់ដង្កោ ស្រុកបវេល ដើម្បីបន្សាបថ្នាំនិងអប់រំកែប្រែ៕