BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាហារដែលអ្នកមិនគួរមើលរំលងដើម្បីសុខភាពតម្រងនោម!

ថ្ងៃចន្ទ, 25 ខែតុលា 2021 18:16  BeeTube News

តម្រងនោមមានសារៈសំខាន់ណាស់សម្រាប់រាងកាយទាំងមូល។ អាហារ និងភេសជ្ជៈដែលយើងទទួលញ៉ាំអាចធ្វើអោយសុខភាពកាន់តែប្រសើរ ឬកាន់តែអាក្រក់ជាងមុនបាន។ ការលាងសម្អាតអាហារឲ្យបានស្អាត គឺល្អសម្រាប់សុខភាពរបស់អ្នក ប៉ុន្តែមានអាហារមួយចំនួនអាចបង្កគ្រោះថ្នាក់ដល់តម្រងនោមរបស់អ្នកបាន បើអ្នកមិនបានគិតល្អិតល្អន់។ ដូច្នេះយើងខ្ញុំសូមណែនាំអាហារមួយចំនួនដែល អ្នកមិនគួរមើលរំលងដើម្បីសុខភាពតម្រងនោម។

១. ផ្លែប៊ឺរី

berries

ផ្លែប៊ឺរីមានសារធាតុសំខាន់សម្រាប់សុខភាពដ៏ល្អរបស់ប្រព័ន្ធ endocrine របស់អ្នក ដែលវាជួយបណ្តេញបាក់តេរីដែលអាចបង្កគ្រោះថ្នាក់ចេញពីប្លោកនោម និងផ្លូវទឹកនោមរបស់អ្នក ដោយសារតែមានជាតិផូស្វ័រ សូដ្យូម និងប៉ូតាស្យូមតិចតួចបំផុត។ តម្រងនោមត្រូវបានភ្ជាប់ទៅនឹងប្រព័ន្ធបញ្ចេញកាកសំណល់ ដូច្នេះការកម្ចាត់បាក់តេរីនេះ អាចកាត់បន្ថយឱកាសនៃការវិវត្តការឆ្លងមេរោគរបស់តម្រងនោម។

២. ត្រីធូណា

tuna-fish-fillet

ត្រីធូណាគឺជាប្រភពដ៏ល្អនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយកាត់បន្ថយសម្ពាធឈាម អាចបង្កើតឱកាសនៃការវិវត្តទៅជាជំងឺតម្រងនោម។ បណ្តាវេជ្ជសាស្ត្រជាច្រើន បញ្ចាក់ថាវាអាចជួយដល់ជំងឺរលាកពោះវៀន និងចង្វាក់បេះដូងលោតខុសពីធម្មតាបានថែមទៀតផង។ ប៉ុន្តែខណៈពេលដែលត្រីធូណាអាចបន្ថែមនូវភាពវិជ្ជមានដល់របបអាហាររបស់អ្នក អ្នកជំនាញផ្នែកចំណីអាហារ ពន្យល់ថា “លុះត្រាតែអ្នកទិញត្រីធូណាពីក្រុមហ៊ុនដែលបានពិនិត្យកម្រិតបារតអោយបានត្រឹមត្រូវ” ព្រោះត្រីធូណាដែលដាក់លក់មួយចំនួនមានផ្ទុកទៅដោយសារធាតុបារត និងលោហៈពុលជាច្រើន។ 

៣. ទឹកក្រូច​ច្របាច់

s623992495845017023_p196_i1_w800

យោងតាមគេហទំព័រ WebMD បានបង្ហាញថា មនុស្សចំនួន ១៣ នាក់ ដោយបញ្ចូលទឹកក្រូច ទឹកក្រូចឆ្មាទៅក្នុងរបបអាហារដែលជួយដល់តម្រងនោក្នុងរយៈពេលមួយសប្តាហ៍។ ទិន្នន័យបានបង្ហាញថា ទឹកក្រូចឆ្មាឬទឹកផ្លែក្រូចបានជួយកាត់បន្ថយក្នុងការវិវត្តទៅជាគ្រួសក្នុងតម្រងនោម ព្រោះវាមានផ្ទុកជាតិ citrate ដែលអាចបន្ថយជាតិអាស៊ីតនៅក្នុងទឹកនោមរបស់អ្នក ហើយមានដំណើរការកាត់បន្ថយហានិភ័យនៃការកើតគ្រួសក្នុងតម្រងនោម។

៤. ទឹកឬផ្លែទំពាំងបាយជូរ

seasons-sweetest-grapes-hero

ផ្លែទំពាំងបាយជូរមានសារធាតុម្យ៉ាងឈ្មោះ naringenin ដែលអាចកាត់បន្ថយឱកាសនៃការកើតដុំគីសលើតម្រងនោម ជួយគ្រប់គ្រងអាំងស៊ុយលីន មិនតែប៉ុណ្ណោះ វាថែមទាំងបានកាត់បន្ថយឱកាសនៃការវិវត្តទៅជាជំងឺលើសឈាម ផ្តល់ភាពធន់ទៅកាន់ផ្នែកអាំងស៊ុយលីន និងការពារជំងឺទឹកនោមផ្អែមប្រភេទទី ២។

៥. ទឹក

how-much-water-ft

​ទឹកមានសារៈសំខាន់សម្រាប់ការរក្សាតម្រងនោមរបស់អ្នកឱ្យមានសុខភាពល្អ និងរឹងមាំ។ ប្រភេទគ្រួសក្នុងតម្រងនោមទូទៅ គឺគ្រួសកាល់ស្យូមដែលបានមកពីសារធាតុកាល់ស្យូម ផូស្វ័រ និងអុកសាឡាត។ បរិមាណច្រើននៃវីតាមីន D ក៏អាចបង្កើនឱកាសក្នុងការវិវត្តទៅជាគ្រួសកាល់ស្យូមបាន។ ដើម្បីជៀសផុតពីគ្រួសក្នុងតម្រងនោម លោកអ្នកគួរតែផឹកទឹកឲ្យបានយ៉ាងហោចណាស់ ១លីត្រកន្លះក្នុងមួយថ្ងៃ។

៦. ផា្កខាត់ណា

cauliflower

ផ្កាខាត់ណាអាចជួយការពារតម្រងនោមរបស់អ្នកកុំឱ្យខូច ដោយសារកម្រិតជាតិគ្លុយកូសក្នុងឈាមខ្ពស់។ ក្រៅពីអត្ថប្រយោជន៍ក្នុងការរក្សាតម្រងនោមរបស់អ្នកឱ្យដំណើរការបានត្រឹមត្រូវស៊ុលហ្វារ៉ាផាន (sulforaphane) នៅក្នុងផ្កាខាត់ណាក៏អាចជួយការពាររាងកាយរបស់អ្នកប្រឆាំងនឹងជំងឺមហារីកផ្សេងៗរួមទាំងជំងឺមហារីកឈាម និងមហារីកមេឡាណូម៉ា (melanoma) ព្រមទាំងមហារីកសុដន់ ក្រពេញប្រូស្តាត ពោះវៀនធំ និងមហារីកលំពែង។ វាក៏មានប្រសិទ្ធក្នុងការកាត់បន្ថយឱកាសនៃការវិវត្តទៅជាជំងឺបេះដូង និងជំងឺលើសឈាម ព្រោះវាអាចជួយគាំទ្រដល់សុខភាពប្រព័ន្ធរបត់ឈាមរបស់យើង។ លើសពីនេះផ្កាខាត់ណាគឺជាប្រភពដ៏ល្អនៃជាតិសរសៃ និងសារធាតុចិញ្ចឹមដូចជា វីតាមីន B, C, និង K ផងដែរ៕

កែសំរួលអត្ថបទ និងរៀបរៀងវីដេអូដោយ BeeTube News Team


ថ្ងៃចន្ទ, 25 ខែតុលា 2021 18:16  BeeTube News