BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កុមារកំព្រា៨នាក់ស្លាប់ដោយអត់បាយនៅក្នុងទីក្រុង កាប៊ុល

ថ្ងៃចន្ទ, 25 ខែតុលា 2021 09:08  គុន ច័ន្ទរដ្ឋា

photo_2021-10-24_22-51-49

មេដឹកនាំនយោបាយជនជាតិភាគតិច Hazara និងជាអតីតសមាជិកសភាអាហ្វហ្គានីស្ថាន និយាយថាសាកសពនៃកុមារកំព្រាទាំង៨រូបដែលស្លាប់ដោយសារអត់បាយ ត្រូវបានគេរកឃើញនៅភាគខាងលិចទីក្រុងកាប៊ុល។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះតាម Facebook កាលពីថ្ងៃទី២៤ ខែតុលា Mohammad Mohaqiq បានិយាយថា កុមារទាំងនោះដែលជាអ្នកជិតខាងបានស្លាប់នៅក្នុងខ័ណ្ឌទី១៣ប្រហែលជា៣សប្តាហ៍មុន។ លោកបាននិយាយថា ពួកគេបានត្រូវអ្នកស្រុកដែលនៅជិតខាងបានយកទៅកប់នៅពេលដែលគេបានឃើញ។

អ្នកស្រុកម្នាក់ឈ្មោះ Mohammad Ali Bamiani បានផ្តល់ព័ត៌មានពីការបាត់បង់ជីវិតនៃកុមារទាំងនោះ ដោយនិយាយថា ក្មេងដែលមានអាយុច្រើនជាងគេ ៨ឆ្នាំ និងអាយុតិចជាងគេ១៨ខែ។ “គាត់បានបន្ថែមថា ពួកគេគ្មាននរណាម្នាក់បីបាច់ថែរក្សា ម្តាយឪពុកស្លាប់ទាំងអស់ គ្មានសាច់ញាតិនោះទេ”។ Bamiani បាននិយាយថាលោកបានទៅផ្ទះដែលក្មេងទាំងនោះដែលត្រូវបានគេរកឃើញថាស្លាប់។ លោកនិយាយទៀតថា “ពួកគេសែនឃ្លាន រហូតដល់មិនអាចសណ្តូកជើងបាន។

រដ្ឋាភិបាលដែលដឹកនាំដោយតាលីបង់មិនទាន់បានធ្វើអត្ថាធិប្បាយនៅឡើយអំពីរឿងនេះនៅឡើយទេ។ អង្គការសហប្រជាជាតិបានព្រមានថា អាហ្វហ្គានីស្ថាននឹងប្រឈមនឺងវិបត្តិមនុស្សធម៌ដ៏ធំ រួមទាំងគ្រោះអត់បាយ ក្រហាយទឹក បើសិនជាជំនួយមិនត្រូវបានផ្តល់ភ្លាមៗ។ អង្គការនេះបាននិយាយទៀតថា ជាមួយនឹងការជិតមកដល់នៃរដូវរងារ ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានកំពុងតែត្រូវការទាំងអស់សង្ឃឹមនូវម្ហូបអាហារនិងទីជម្រក។

ការផ្តល់ជំនួយអន្តរជាតិដែលប្រជាពលរដ្ឋអាហ្វហ្គានីស្ថានជាច្រើនត្រូវការនិងពឺងផ្អែកទៅលើ កាលពី២ទស្សវត្សរ៍មុន ត្រូវបានបញ្ឍប់ក្រោយពីពួកតាលីបង់បានចូលកាន់អំណាច។ រដ្ឋាភិបាលបស្ចឹមប្រទេសបានបង្កកលុយប្រហែលជា 9,4 ពាន់លានដុល្លារ ដែលជាថវិការរបស់រដ្ឋដែលទុកនៅឯគណនេយ្យធនាគារបរទេស មុនពេលដែលពួកតាលីបង់ចូលកាន់អំណាច។

ពួកតាលីបង់បានព្រមានថា ស្ថានភាពសេដ្ឋកិច្ចដ៏ចាំបាច់នៅអាហ្វហ្គានីស្ថានកំពុងគំរាមកំហែងនិងអាចបណ្តាលឲ្យមាន លំហូរនៃការហូរចេញនៃជនភៀសខ្លួនយ៉ាងច្រើនចេញពីប្រទេស៕


ថ្ងៃចន្ទ, 25 ខែតុលា 2021 09:08  គុន ច័ន្ទរដ្ឋា