BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិកជំរុញឲ្យកូរ៉េខាងជើងបញ្ឈប់ការសាកល្បងមុីសីល ហើយងាកមកចរចារគ្នាវិញ

ថ្ងៃចន្ទ, 25 ខែតុលា 2021 07:58  គុន ច័ន្ទរដ្ឋា

Seoul-AP

មន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់កាលពីថ្ងៃអាទិត្យ បានជំរុញឲ្យកូរ៉េខាងជើងផ្អាកការសាកល្បងធ្វើតេស្តបន្ថែមទៀត ដោយងាកមកបន្តធ្វើការចរចារខាងការទូតអាវុធនុយគ្លេអ៊ែរវិញ, ប៉ុន្មានថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលបាល់លីស្ទីក ដែលបាញ់ចេញពីក្នុងទឹកក្នុងរយៈពេល២ឆ្នាំនេះ។ Sung Kim អ្នកការទូតអាមេរិកទទួលបន្ទុកលើកូរ៉េខាងជើង បាននិយាយបន្ទាប់ពីមានការប្រជុំជាមួយមន្ត្រីកូរ៉េខាងត្បូងដើម្បីជជែកអំពីការបាញ់សាកល្បងធ្វើតេស្តថ្មីៗរបស់កូរ៉េខាងជើង ខណៈដែលការចរចាររវាងទីក្រុង វ៉ាស៊ីនតោននិងព្យុងយ៉ាងនៅតែជាប់គាំង។

“យើងសុំធ្វើការអំពាវនាវចពោះសាធារណរដ្ឋប្រជាមានិតុប្រជាធិបតេយ្យកូរ៉េ សូមឲ្យបញ្ឈប់នូវសកម្មភាពក្នុងការបង្កហេតុនិងអស្ថិរភាពផ្សេងៗទៀត ដោយជំនួសមកវិញនូវការពិភាក្សាគ្នា” Kim បាននិយាយប្រាប់អ្នកយកព័ត៌មាន ដោយនិយាយយោងទៅរកកូរ៉េខាងជើងដោយហោះឈ្មោះជាផ្លូវការ ថាសាធារណរដ្ឋប្រជាមានិតុប្រជាធិបតេយ្យកូរ៉េ (DPRK)។

“យើងនៅតែត្រៀមខ្លួនរួចជាស្រេចដើម្បីជួបជាមួយ DPRK ដោយគ្មានលក្ខ័ណទុកជាមុន ហើយយើងក៏សូមបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកមិនមានចេតនានៅក្នុងចិត្តចងអាឃាតចំពោះកូរ៉េខាងជើងនោះទេ” លោក Kim បាននិយាយ។ កាលពីថ្ងៃអង្គារ៍សប្តាហ៍មុន កូរ៉េខាងជើងបានបានបាញ់មីស៊ីលបាលីស្ទីកដែលទើបផលិតថ្មឺចេញពីនាវាមុជទឹកដែលជាការសាកល្បងជុំទី៥នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា មីស៊ីលដែលបាញ់ចេញពីនាវាមុជទឹកបានបង្ហាញថាវាជាជាការអភិវឌ្ឍន៍នៅក្នុងជំហ៊ានដំបូង ដែលជាការកត់សំគាល់នូវការបាញ់សាកល្បងចេញពីនាវាមុជទឹកចាប់តាំងពីខែតុលា ឆ្នាំ២០១៩ និងជាការបង្ហាញនូវទម្រង់ដ៏ខ្ពស់បំផុតចាប់តាំងពីលោកប្រធានាធិបតី Joe-Biden បានចូលកាន់អំណាចតាំងពីខែមករា។ មីស៊ីលដែលបាញ់ចេញពីនាវាមុជទឹកមានការពិបាកក្នុងការតាមដាននិងដឹងជាមុន ហើយវាក៏អាចនឹងផ្តល់ឲ្យកូរ៉េខាងជើង នូវសមត្ថភាពក្នុងការឆ្លើយតបជាបន្តបន្ទាប់។

ដែលជាសក្តានុពល, អាវុធទាំងអស់នេះនឹងអាចបាញ់ដល់ប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក កូរ៉េខាងត្បូងនិងជប៉ុន។អ្នកជំនាញការខ្លះបាននិយាយថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខកូរ៉េខាងជើងនឹងសាកល្បងមីស៊ីលមួយដែលមានរង្វង់ប្រតិបត្តិការឆ្ងាយអាចបាញ់ដល់ទឹកដីអាមេរិក ដើម្បីជាយុទ្ធនាការដាក់សម្ពាធជាអតិបរមាទៅលើសហរដ្ឋអាមេរិក៕

photo_2021-10-25_07-54-15

 


ថ្ងៃចន្ទ, 25 ខែតុលា 2021 07:58  គុន ច័ន្ទរដ្ឋា