កំពង់ឆ្នាំង ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោខូវលីស្នងការនគរបាលខេត្តកំពង់ឆ្នាំងនិងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តនៅថ្ងៃសៅរ៍ ទី២៣ខែតុលា ឆ្នាំ២០២១កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ទោសោមវណ្ណ :នាយការិយាល័យសហការជាមួយកម្លាំងកងអន្តរាគមន៍ចុះបង្ក្រាបករណីរក្សាទុកសមគំនិជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិអណ្តូង ឫស្សីឃុំស្រែថ្មីស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។
ក្នុងប្រតិត្តិការខាងលើសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់រួមមាន ៖ ១- ឈ្មោះនឿនសុណានអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដរស់នៅ ភូមិអណ្ដូងឫស្សីឃុំស្រែថ្មីស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។២-ឈ្មោះសុទ្ធសិដ្ឋអាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដរស់នៅភូមិអណ្តូងឬស្សីឃុំស្រែថ្មីស្រុក រលាប្អៀរខេត្តកំពង់ឆ្នាំង ។ ៣- ឈ្មោះ ពេជ្រ រស្មី ( ហៅ ជា ) អាយុ ២៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដរស់នៅភូមិស្វាយជ្រុំឃុំស្វាយជ្រុំ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។ ៤- ឈ្មោះ កង . វិចិត្រ អាយុ ២២ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដរស់នៅភូមិព្រៃមាន់ឃុំស្រែថ្មីស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។ ៥- ឈ្មោះ ង៉ែត សុ ភី អាយុ ៣៩ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររស់នៅភូមិទី៧សង្កាត់ខ្សាមក្រុង / ខេត្តកំពង់ឆ្នាំង ។
ដកហូតវត្ថុតាងរួមមាន ៖ ថ្នាំញៀនចំនួន០៦កញ្ចប់ទូរស័ព្ទ៤គ្រឿងម៉ូតូ១គ្រឿងដាវ៤ដើមឧបករណ៍វេចខ្ចប់និងសម្ភារ :ប្រើប្រាស់ថ្នាំញៀនមួយចំនួ ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕