កំពង់ស្ពឺ៖ កាលពីយប់ថ្ងៃសៅរ៍ឈានចូលថៃ្ងអាទិត្យមានករណីវាយកាប់គ្នាមួយកើតឡើងនៅចំណុច ភូមិ ចិនដាំម្លូ ឃុំ វាំងចាស់ ស្រុក ឧដុង្គ ខេត្ត កំពង់ស្ពឺ បង្កឡើងដោយជនដៃដល់ឈ្មោះ ហ៊ុន សីហា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ វិហារ ខ្ពស់ ឃុំ វាំងចាស់ ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ ( ឃាត់ខ្លួន ) និង ឈ្មោះ abc និងបក្ខពួកផ្សេងទៀតបានធ្វើសកម្មភាពយកកាំបិតផ្គាក់និងពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ បៃ ផល្លីម ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិ វិហារខ្ពស់ ឃុំ វាំងចាស់ ស្រុក ឧដុង្គ ខេត្ត កំពង់ស្ពឺ បណ្ដាលអោយរងរបួសជាទម្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះនិងព័ត៌មានអំពីករណីខាងលើសមត្ថកិច្ចនគរបាលស្រាវជ្រាវរហូតកំណត់មុខសញ្ញាដៃដល់ឈានទៅធ្វើការឃាត់យកមកសាកសួរទីបំផុតចម្លើយនិងវត្ថុតាងត្រូវបានរកឃើញដោយបាន ព័ត៌មានពីបងប្រុសជនរងគ្រោះឈ្មោះ បៃផល្លា ។
ជនដៃដល់ឈ្មោះ ហ៊ុន សីហា បានបញ្ជាក់និងទទួលស្គាល់ថាខ្លួននិងបក្ខពួកផ្សេងទៀតពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបន្ទាប់ពីធ្វើសកម្មភាពរួចបាននាំគ្នាគេចខ្លួន។ មូលហេតុនៃអំពើហិង្សាខាងលើបណ្ដាលមកពីភ្លើងគំនុំគុំកួន សងសឹក ។
បច្ចុប្បន្ន ជនសង្ស័យក្នុងករណីហិង្សាខាងលើកម្លាំងជំនាញបានកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី ៕