BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមត្ថកិច្ចបញ្ជូនជនសង្ស័យជនជាតិបង់ក្លាដែស០២នាក់ទៅតុលាការពាក់ព័ន្ធករណីចាប់ពង្រត់ការបង្ខាំងមនុស្សខុសច្បាប់

ថ្ងៃអាទិត្យ, 24 ខែតុលា 2021 16:19  ហេង សំណាង

2021-10-24 16.01.54

បន្ទាយមានជ័យ៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១បាន បញ្ជូនជនសង្ស័យជនជាតិបង់ក្លាដែសចំនួន ០២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឲ្យដឹងថាជនសង្ស័យជនជាតិ បង់ក្លាដែសទាំង ០២នាក់ មានឈ្មោះ មៀ ហាប៊ឹប ភេទ ប្រុសអាយុ ២៧ឆ្នាំ និង ឈ្មោះ អ៊ី ស្លាមអ៊ែលសារុល ភេទ ប្រុស អាយុ ៣១ឆ្នាំ ទាំង ០២នាក់ ស្នាក់នៅផ្ទះជួលលេខ ៦E ផ្លូវ ៣១២ ភូមិ ៥ សង្កាត់ ទន្លេបាសាក់ ខ័ណ្ឌ ចំការមន រាជធានី ភ្នំពេញ ។

ជនសង្ស័យទាំង ០២នាក់ នេះដោយទទួលបាននូវបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យដោយមានការអនុញ្ញាតពន្លាតដែនសមត្ថកិច្ចពីឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាល ការិយាល័យជំនាញ និងកម្លាំងអធិការដ្ឋានសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញបន្តស្រាវជ្រាវឈានដល់នាំខ្លួនជនសង្ស័យទាំង ០២នាក់ មកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងធ្វើការឃាត់ខ្លួន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៦និង២៥នាទី ។

លោកស្រីឧត្តមសេនីយ៍ស្នងការរងបញ្ជាក់ថាជនសង្ស័យជនជាតិ បង់ក្លាដែសទាំង ០២នាក់ នេះជាប់ពាក់ព័ន្ធករណីការចាប់ពង្រត់ការឃុំឃាំង ឬការបង្ខាំងមនុស្សជាមួយនឹងជនសង្ស័យជនជាតិ ចិន ០២នាក់ ១/- ស៊ីន សៅស៊ុន ភេទប្រុស អាយុ ៣ ឆ្នាំ ,២/- ឈ្មោះ កៅ ឈុង ភេទប្រុស អាយុ ៣៥ឆ្នាំ ទៅលើជនរងគ្រោះជនជាតិ ខ្មែរ ០២នាក់ ដោយដឹកពីភ្នំពេញមក ក្រុងប៉ោយប៉ែតហើយបង្ខាំងនៅចំណុច ភូមិ គីឡូលេខ៤ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ០៨ដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ ដោយឲ្យ ជនរងគ្រោះទាំង ០២នាក់ រកលុយម្នាក់ ១,០០០ដុល្លារ មកសងខ្លួនវិញ ។

សូមបញ្ជាក់ថា ជនជាតិចិនទាំង០២នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ ៕

2021-10-24 16.02.02


 


ថ្ងៃអាទិត្យ, 24 ខែតុលា 2021 16:19  ហេង សំណាង