BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ករណីឆក់ទូរស័ព្ទ និងរក្សាសារទុកធាតុញៀន

ថ្ងៃអាទិត្យ, 24 ខែតុលា 2021 15:58  ហេង សំណាង

កំពង់ស្ពឺ ៖ នៅ ថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១០ និង០០នាទីសមត្ថកិច្ចនគរបាលស្រុកភ្នំស្រួចបានបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ពាក់ព័ន្ធ ករណីឆក់ទូរស័ព្ទ និងរក្សាទុកសារធាតុញៀន ។
ជនសង្ស័យមានឈ្មោះ ថៃ មិនា ( ហៅ ថុ ល ) ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ត្រពាំងអត់ទឹកឃុំគីរីវន្តស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ( របួសធ្ងន់ ដួល ម៉ូតូ ដោយ ខ្លួនឯង ) និងឈ្មោះ ហែម សុខ ចាន់ ( ហៅ ង៉ោ ល ) ភេទ ប្រុសអាយុ ១៨ ឆ្នាំ រស់នៅ ភូមិក្រាំង ខ្ជាយឃុំតាំងស្យាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបានធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃ០១គ្រឿងម៉ាកOppoពីជនរងគ្រោះឈ្មោះ ហែម សុខ ភត្រា ភេទ ប្រុសអាយុ ២៦ ឆ្នាំ រស់នៅភូមិ ព្រៃ ក្រឡាញ់ ឃុំលំហាចស្រុក អង្គស្នួល ខេត្តកណ្ដាល នៅ ចំណុច ភូមិអន្លង់ ថ្លឹងឃុំ មហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

photo_2021-10-24_15-52-41

បន្ទាប់ពីឆក់បានហើយជនសង្ស័យព្យាយាមបើកម៉ូតូគេចខ្លួនតែត្រូវបានជនរងគ្រោះបើកម៉ូតដេញតាមរហូតធ្វើអោយជនសង្ស័យទាំង០២នាក់ដួលម៉ូតូដោយ ខ្លួនឯងនៅចំណុចផ្លូវលំខាងលិចវត្តប្រាក់សំបូរស្ថិតនៅភូមិតាំងស្រឡៅឃុំ តាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទើបសមត្ថកិច្ចសហការជាមួយម្ចាស់ទូរស័ព្ទនិង ប្រជាពលរដ្ឋ ដែល រស់នៅ ជិត នោះ ឃាត់ខ្លួន ជនសង្ស័យ បាន ទាំង ០២ នាក់ បាន តែ ម្ដង ។
វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូ ចំនួន ០១ គ្រឿង ម៉ាក សង់ C125 ស៊េរី ឆ្នាំ ២០១៨( ឡើង តែម ឆ្នាំ ២០២១) ពណ៌ ខ្មៅ ពាក់ ស្លាកលេខ កំពង់ស្ពឺ 1K-3483 , ទូរស័ព្ទ ដៃ ចំនួន ០៤ គ្រឿង ម៉ាក Nokia ចុច ពិល ចំនួន ០២ គ្រឿង ម៉ាក X-serles ចំនួន ០១ គ្រឿង ម៉ាក MGT ចំនួន ០១គ្រឿង , ម្សៅ ក្រាមពណ៌ថ្លាសចំនួន ០៧ កញ្ចប់សង្ស័យជាគ្រឿងញៀន ( មធ្យម ០១ កញ្ចប់ តូច ០៦ កញ្ចប់ ) និងឧបករណ៍សម្រាប់វេចខ្ចប់ គ្រឿងញៀនមួយចំនួនទៀត ។
ចំពោះវត្ថុតាងទូរស័ព្ទម៉ាកOppoដែលជនសង្ស័យធ្វើសកម្មភាពភាពឆក់បានសមត្ថកិច្ចប្រគល់ទៅអោយម្ចាស់ដើមវិញ។រីឯ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាង សំណុំរឿងបញ្ជូនអនុវត្តបន្តតាមនីតិវិធី

photo_2021-10-24_15-52-15


 


ថ្ងៃអាទិត្យ, 24 ខែតុលា 2021 15:58  ហេង សំណាង