BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជាសម្រេចបើកជើងហោះហើរត្រង់ពីប្រទេសចំនួន៣ ដើម្បីជាប្រយោជន៏ដល់ ការដឹកជញ្ជូន និងវិស័យទេសចរណ៏

ថ្ងៃអាទិត្យ, 24 ខែតុលា 2021 13:27  មានជ័យ

រាជរដ្ឋាភិបាល នៃព្រះរាជាណចក្រកម្ពុជាបានសម្រេចបើកជើងហោះហើរត្រង់ពី ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន ឡើងវិញ ហើយ ក្រោយពីផ្អាកជាបណ្តោះអាសន្ន  ដោយសាការ រីករាលដាល នៃជំងឺកូវីដ១៩ ដើម្បីចូលរួម ចំណែកការបើកដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច និងសង្គម ជាជំហានៗនេះបើតាមការឲ្យដឹងពីលោក ម៉ម ប៊ុន ហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។

លោក ម៉ម ប៊ុន ហេង  បានបញ្ជាក់នៅល្ងាចថ្ងៃទី២៣ ខែតុលា នេះថា យោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានសម្រេចប្រកាសលុបចោលសេចក្តីប្រកាសព័ត៌មាន លេខ១៤០សខល ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ និងលេខ ១៧៥ សខល ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ស្តីពីការផ្អាកជាបណ្តោះអាសន្ន នូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន។

បើតាមលោក ម៉ម ប៊ុន ហេង ការសម្រេចនេះដើម្បីចូលរួម ចំណែកការបើកដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច និងសង្គម ជាជំហានៗលើគ្រប់វិស័យតាមគន្លងប្រក្រតីភាពថ្មីរួមទាំងការស្តារឡើងវិញនូវវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ ។

គួររលឹកថា ថ្មីៗនេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ឲ្យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន  ចាប់យកឳកាសពិសេសពីប្រទេសថៃ ដើម្បីបើកជើងហោះហើរ និងទេសចរណ៏ឡើងវិញដោយសម្ដេចបានបញ្ជាក់ថាបើមិនបើកឡើងវិញទេ ការស្លាប់ដោយសេដ្ឋកិច្ច ប្រហែលជាស្លាប់ដោយលំបាកជាងកូវីដទៅទៀត៕ (មានជ័យ)

photo_2021-10-24_13-14-44


 


ថ្ងៃអាទិត្យ, 24 ខែតុលា 2021 13:27  មានជ័យ