Dairo Antonio Usuga ដែលគេស្គាល់ថាជា Otoniel ត្រូវបានចាប់ខ្លួនបន្ទាប់ពីមានកិច្ចសហប្រតិបត្តិការណ៍រួមដោយកងទ័ព, ទ័ពអាកាសនិងប៉ូលីស កាលពីថ្ងៃសៅរ៍។ រដ្ឋាភិបាលបានស្នើរផ្តល់រង្វាន់ជាទឹកប្រាក់ចំនួន 800,000 ដុល្លារអាមេរិកជាថ្នូរនឹងព័ត៌មាននៃកន្លែងលាក់ខ្លួនរបស់ជននេះខណៈដែលសហរដ្ឋអាមេរិកបានសន្យានឹងផ្តល់រង្វាន់ជាទឹកប្រាក់ចំនួន 5លានដុល្លារសំរាប់អ្នកណាដែលកាត់ក្បាលជននេះបាន។ លោកប្រធានាធិបតី Ivan Duque បានបញ្ចេញឲ្យដឹងពីការចាប់ខ្លួន Otoniel តាមរយៈសារវីឌីអូរនៅលើកញ្ចក់ទូរទស្សន៍មួយ។
" នេះគឺជាការវាយប្រហារដ៏ធំមួយប្រឆាំងទៅនឹងការរត់ពន្ធគ្រឿងញៀននៅក្នុងប្រទេសរបស់យើងនៅក្នុងសតវត្សរ៍នេះ " លោកប្រធានាធិបតីបាននិយាយ “ ការដួលរលំនេះអាចប្រៀបធៀបទៅនឹងការដួលរលំរបស់ Pablo Escobar នៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ”។ Otoniel ត្រូវបានចាប់ខ្លួននៅកន្លែងលាក់ខ្លួនចុងកាត់មាត់ញកមួយកន្លែងនៅក្នុងខេត្ត Antioquia ទិសពាយ័ព្យនៃកូឡុមបៀរនៅជិតព្រំប្រទល់នៃប្រទេស ប៉ាណាម៉ា ។ ខណៈដែលសេចក្តីរាយការណ៍លំអិតនឹងមានចេញមកបន្តរទៀត លោកប្រធានាធិបតីបាននិយាយថាមន្ត្រីបូលីសម្នាក់បានបាត់បង់ជីវិតនៅក្នុងប្រតិបត្តិការណ៍នេះ។
ក្រោយមកកងកម្លាំងនៃប្រទេស កូឡុមបៀរ បានបញ្ចេញរូបថតមួយដែលទាហ៊ានរបស់ខ្លួនកំពុងយាមកាម Otoniel ដែលត្រូវបានគេដាក់ខ្នោះ ។ មានការធ្វើប្រតិបត្តិការណ៍ធំៗជាច្រើនរាប់បញ្ចូលទាំងកងកម្លាំងនិងមន្ត្រីជាច្រើនពាន់នាក់ ដើម្បីស្វែងរកតាមចាប់ខ្លួនឧក្រិដ្ឋជនដែលមានអាយុ៥០ឆ្នាំក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែមិនបានទទួលជោគជ័យ។ Otoniel ក្លាយទៅជាមេដឹកនាំនៃក្រុម Gulf Clan ដែលពីមុនគេស្គាល់ថាជា Usuga Clan បន្ទាប់ពីមេដឹកនាំមុនដែលត្រូវជាបងប្រុសរបស់ Otoniel ត្រូវបានសម្លាប់ដោយក្រុមប៉ូលីស នៅក្នុងការវាយឆ្មក់មួយកាលពី១០ឆ្នាំមុននៅពេលដែលពួកគេកំពុងតែសប្បាយរីរាយនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី។
កងកម្លាំង កូឡុមបៀរ បានចាត់ទុកថាក្រុមនេះគឺជាក្រុមបងធំដែលមានអំណាចនិងឥទ្ធិពលខ្លាំងក្លាជាងគេបំផុតនៅក្នុងប្រទេសខណៈដែលអាជ្ញាធរនៅក្នុងសហរដ្ឋអាមេរិកបានធ្វើការពិពណ៌នាថាជាក្រុមដែលមានអាវុធយុទ្ធភ័ណ្ឌសន្ធឹកសន្ធាប់និងហឹង្សារជ្រុលនិយម។