លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលី Dan Thean បាននិយាយថា កិច្ចប្រជុំថ្មីអំពីរឿងពាណិជ្ជកម្មរវាងអូស្ត្រាលីនិងសហគមន៍អឺរ៉ុបត្រូវបានផ្អាកជាលើកទី២នៅក្នុងខែនេះ ។ សហគមន៍អឺរ៉ុប បានផ្អាកការប្រជុំពាណិជ្ជកម្មសេរីជាមួយនឹងអូស្ត្រាលីជាលើកទី២ បន្ទាប់ពីមានកំហឹងលើសេចក្តីសំរេចចិត្តញ្ចប់កិច្ចសន្យាជាមួយបារាំងរឿងនាវាមុជទឹកជាមួយបារាំង។
Dan Tehran បាននិយាយថាការជជែកគ្នានៅជុំទី១២ ជាមួយនឹងសហគមន៍អឺរ៉ុប ត្រូវបានផ្អាកជាលើកទី២នៅក្នងខែនេះ រហូតដល់ទៅខែកុម្ភះឆ្នាំ២០២២។ ការជជែកគ្នានេះបានផ្អាកចំនួន១ខែមកហើយកាលពីពាក់កណ្តាលខែតុលា។ “ សហគមន៍អឺរ៉ុបបានប្រាប់រដ្ឋាភិបាលអូស្ត្រាលីថា ការប្រជុំពាណិជ្ជកម្មសេរីជុំទី១២នឹងត្រូវលើកពេលរហូតទៅដល់ខែកុម្ភះឆ្នាំក្រោយ “ Tehanបានប្រាប់ Reutersនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
គណកម្មាធិការអឺរ៉ុប ដែលជាអង្គការគ្រប់គ្រងលើនយោបាយពាណិជ្ជកម្មនៃសមាជិកសហគមន៍អឺរ៉ុបទាំង២៧ប្រទេស បាននិយាយថាគេមិនទាន់រៀបចំនូវកាលវិភាគបន្តរធ្វើនូវការជជែកអំពីពាណិជ្ជកម្មក្នុងខែវិច្ឆិការនៅឡើយទេ ដូច្នេះមិនទាន់មានកាលបរិច្ឆេទថ្មីត្រូវបានរៀបចំសរាប់ជុំទី១២នោះទេ។ នៅក្នុងស្មារតីសាមគ្គីភាពជាមួយបារាំង ,ប្រធានគណកម្មាធិការអឺរ៉ុបUrsula von dear Leyden បានដាក់ជាសំណួរថា តើប្លុកអឺរ៉ុបគួរធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយអូស្ត្រាលីដែរឬទេ?។
ការវិវត្តិថ្មីបានលេចចេញមកប៉ុន្មានសប្តាហ៍បន្ទាប់ពី Tehanបានប្រាប់Reuters ថាលោករំពឹងថានឹងបង្ហើយនូវកិច្ចព្រមព្រៀងពាណិជ្ជសេរីជាមួយសហគមន៍អឺរ៉ុបនៅចុងឆ្នាំក្រោយ។ អូស្ត្រាលីបានស្វះស្វែងរកការផ្សាភ្ជាប់នូវទំនាក់ទំនងជាមួយបារាំងនិងអឺរ៉ុបក្នុងរយះពេលប៉ុន្មានអាទិត្យថ្មីៗនេះ ដោយបានតែងតាំងជំនួយការជាន់ខ្ពស់នៃលោកនាយករដ្ឋមន្ត្រី Scott Morrison ជាបេសកជន អឺរ៉ុប។
ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅអូស្ត្រាលីនឹងត្រឡប់ទៅកានទីក្រុងកង់បេរ៉ាវិញក្នុងសប្តាហ៍នេះ ដោយលោកបាននិយាយថាលោកមានបំណងចង់វាយតម្លៃនូវការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការជួសជុលទំនាក់ទំនងរវាងប្រទេសទាំង២ឡើងវិញ។