BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សហគមន៍អឺរ៉ុបផ្អាកការជជែកអំពីពាណិជ្ជកម្មជាមួយអូស្ត្រាលីបន្ទាប់ពីមានរឿងនាវាមុជទឹកជាមួយបារាំង

ថ្ងៃសៅរ៍, 23 ខែតុលា 2021 14:30  គុន ច័ន្ទរដ្ឋា

photo_2021-10-23_11-57-42 (1)

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលី Dan Thean បាននិយាយថា កិច្ចប្រជុំថ្មីអំពីរឿងពាណិជ្ជកម្មរវាងអូស្ត្រាលី និងសហគមន៍អឺរ៉ុបត្រូវបានផ្អាកជាលើកទី២នៅក្នុងខែនេះ។ សហគមន៍អឺរ៉ុប បានផ្អាកការប្រជុំពាណិជ្ជកម្មសេរីជាមួយនឹងអូស្ត្រាលីជាលើកទី២ បន្ទាប់ពីមានកំហឹងលើសេចក្តីសំរេចចិត្តបញ្ចប់កិច្ចសន្យាជាមួយបារាំងរឿងនាវាមុជទឹកជាមួយបារាំង។

Dan Tehran បាននិយាយថាការជជែកគ្នានៅជុំទី១២ ជាមួយនឹងសហគមន៍អឺរ៉ុប ត្រូវបានផ្អាកជាលើកទី២នៅក្នងខែនេះ រហូតដល់ទៅខែកុម្ភះ ឆ្នាំ២០២២។ ការជជែកគ្នានេះបានផ្អាកចំនួន១ខែមកហើយកាលពីពាក់កណ្តាលខែតុលា។ "សហគមន៍អឺរ៉ុបបានប្រាប់រដ្ឋាភិបាលអូស្ត្រាលីថា ការប្រជុំពាណិជ្ជកម្មសេរីជុំទី១២ នឹងត្រូវលើកពេលរហូតទៅដល់ខែកុម្ភះឆ្នាំក្រោយ" Tehan បានប្រាប់ Reuters នៅក្នុងសេចក្តីថ្លែងការណ៍មួយ។

គណកម្មាធិការអឺរ៉ុប ដែលជាអង្គការគ្រប់គ្រងលើនយោបាយពាណិជ្ជកម្មនៃសមាជិកសហគមន៍អឺរ៉ុបទាំង២៧ប្រទេស បាននិយាយថា គេមិនទាន់រៀបចំនូវកាលវិភាគបន្តធ្វើនូវការជជែកអំពីពាណិជ្ជកម្មក្នុងខែវិច្ឆិការនៅឡើយទេ ដូច្នេះមិនទាន់មានកាលបរិច្ឆេទថ្មីត្រូវបានរៀបចំសំរាប់ជុំទី១២នោះទេ។ នៅក្នុងស្មារតីសាមគ្គីភាពជាមួយបារាំង, ប្រធានគណកម្មាធិការអឺរ៉ុប Ursula von dear Leyden បានដាក់ជាសំណួរថា តើប្លុកអឺរ៉ុបគួរធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយអូស្ត្រាលីដែរឬទេ?។

ការវិវត្តិថ្មីបានលេចចេញមកប៉ុន្មានសប្តាហ៍បន្ទាប់ពី Tehan បានប្រាប់ Reuters ថាលោករំពឹងថានឹងបង្ហើយនូវកិច្ចព្រមព្រៀងពាណិជ្ជសេរីជាមួយសហគមន៍អឺរ៉ុបនៅចុងឆ្នាំក្រោយ។ អូស្ត្រាលីបានស្វះស្វែងរកការផ្សារភ្ជាប់នូវទំនាក់ទំនងជាមួយបារាំងនិងអឺរ៉ុបក្នុងរយះពេលប៉ុន្មានអាទិត្យថ្មីៗនេះ ដោយបានតែងតាំងជំនួយការជាន់ខ្ពស់នៃលោកនាយករដ្ឋមន្ត្រី Scott Morrison ជាបេសកជន អឺរ៉ុប។

ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅអូស្ត្រាលីនឹងត្រឡប់ទៅកានទីក្រុងកង់បេរ៉ាវិញក្នុងសប្តាហ៍នេះ ដោយលោកបាននិយាយថា លោកមានបំណងចង់វាយតម្លៃនូវការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការជួសជុលទំនាក់ទំនងរវាងប្រទេសទាំង២ឡើងវិញ៕


ថ្ងៃសៅរ៍, 23 ខែតុលា 2021 14:30  គុន ច័ន្ទរដ្ឋា