BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនក្រោធខឹងខណះដែលអឺរ៉ុបខិតកាន់តែជិតតៃវ៉ាន់

ថ្ងៃសុក្រ, 22 ខែតុលា 2021 09:50  គុន ច័ន្ទរដ្ឋា

ចិនបាននិយាយថាខ្លួនបានធ្វើកំណត់ទូតតវ៉ាកាលពីថ្ងៃព្រហស្បត៍បន្ទាប់ពីសភាសហគមន៍អឺរ៉ុបបានបោះឆ្នោតដែលមានសម្លេងគាំទ្រដ៏ច្រើនលើសលុប ក្នុងការគាំទ្រឲ្យសហគមន៍អឺរ៉ុបមានទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួតៃវ៉ាន់ ។ គ្មានរដ្ឋជាសមាជិកអឺរ៉ុបណាមួយមានទំនាក់ទំនងជាផ្លូវការជាមួយនឹងកោះតៃវ៉ាន់នោះទេ ,ប៉ុន្តែសមាជិកជាច្រើននៃសហគមន៍អឺរ៉ុបបានថ្លែងបញ្ចេញការគាំទ្ររបស់ពួកគេចំពោះប្រជាធិបតេយ្យនៃអាស៊ីខាងកើត។

កាលពីល្ងាចថ្ងៃពុធ ពួកគេបានអនុមត្តិយល់ព្រមដោយបង្ខិតបង្ខំដើម្បីឲ្យប្លុកអឺរ៉ុបបង្កើននូវទំនាក់ទំនងសេដ្ឋកិច្ចនិងការទូតជាមួយតៃវ៉ាន់នៅក្នុងគោលការណ៍នយោបាយចិនតែមួយ ដែលទីក្រុង Brussels នឹងមិនទទួលស្គាល់រដ្ឋតៃវ៉ាន់នោះទេ។ សាធារណរដ្ឋប្រជាមានិតុចិន បានអះអាងថាតៃវ៉ាន់គឺជាខេត្តមួយរបស់គេ,ទោះបីជាមិនបានគ្រប់គ្រងដោយចិនដីគោកចាប់តាំងពីឆ្នាំ១៩៤៩ក៏ដោយ។ មេដឹកនាចិនបានគំរាមថានឹងចាប់យកកោះនេះដោយកម្លាំងយោធាបើសិនជាមានការចាំបាច់។

អ្នកនាំពាក្យសំរាប់បេសកកម្មចិននៅអឺរ៉ុប បានឆ្លើយតបដោយខ្លីបន្ទាប់ពីសហគមន៍អឺរ៉ុបបានប្រកាសនូវលទ្ធផលនៃសម័យប្រជុំសភាអឺរ៉ុបនាពេលល្ងាច ដែលបានទទួលលទ្ធផល ៥៨០សម្លេងក្នុងការគាំទ្រឲ្យមានការបង្កើននូវទំនាក់ទំនងជាមួយតៃវ៉ាន់ ២៦ សម្លេងប្រឆាំង និង៦៦សម្លេងអនុប្បវាទ។ “ ទោះបីជាមានការប្រឆាំងពីចិន ក៏សភាអឺរ៉ុបនៅតែអនុមត្តិរបាយការណ៍ដែលមានការពាក់ព័ន្ធនេះ ដោយជំនះព្រមទាំងជំរុញឲ្យបង្កើននូវទំនាក់ទំនងដែលគេហៅថា “ទំនាក់ទំនងនយោបាយអឺរ៉ុប-តៃវ៉ាន់” សេចក្តីថ្លែងការណ៍បាននិយាយយ៉ាងដូច្នេះ ។

គណកម្មាធិការអឺរ៉ុប ក៏បានស្នើរផងដែរឲ្យធ្វើការពិចាេណារនូវលទ្ធភាពបង្កើតកិច្ចព្រមព្រៀងវិនិយោគទ្វេរភាគីរវាងអឺរ៉ុបនិងតៃវ៉ាន់ ដែលជាទំនាក់ទំនងមួយ ផ្តល់ការគាំទ្រដោយប្រយោលសំរាប់សន្តិសុខយូរអង្វែងនៃដែនកោះនោះ តាមរយៈការធ្វើសមាហរណកម្មជាមួយអឺរ៉ុប។

photo_2021-10-22_09-47-02


 


ថ្ងៃសុក្រ, 22 ខែតុលា 2021 09:50  គុន ច័ន្ទរដ្ឋា