សភាអឺរ៉ុបបានអនុមត្តិយល់ព្រមលើរបាយការណ៍មួយដែលរិះគន់លើការល្មោភសង្រ្គាមរបស់ចិន និងបានអំពាវនាវឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយតៃវ៉ាន់ ដែលធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីទីក្រុងប៉េកាំង។ សភាអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ បានអនុមត្តិនូវសេចក្តីសំរេចមួយដោយអំពាវនាវឲ្យមានការរិតចំណងទាក់ទងរវាងអឺរ៉ុបនិងតៃវ៉ាន់, អំណាចនិតិបញ្ញត្តិនៃប្លុកនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍។
ទង្វើនេះបានលេចចេញមកដោយសារភាពតឹងតែងបានកើនឡើងរវាងក្រុងប៉េកាំង និងតៃបុិ។ តៃវ៉ាន់បានបែកចេញពីចិនដីគោកនៅក្នុងឆ្នាំ១៩៤៩ ហើយបានចាត់ទុកខ្លួនឯងជារដ្ឋឯករាជ្យ។ ប៉េកាំងបានអះអាងថា ដែនកោះដែលគ្រប់គ្រងខ្លួនឯង ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានប្រឆាំងទៅនឹងតៃវ៉ាន់ក្នុងការផ្លាស់ប្តូរចំណងការទូតទៅវិញទៅមកជាមួយប្រទេសដ៏ទៃទៀត។
សេចក្តីសំរេចដែលជាកាតព្វកិច្ច បានអនុមត្តិដោយសម្លេងភាគច្រើន 580 ទល់នឹង 26 បានជំរុញឲ្យមានទំនាក់ទំនងពាណិជ្ជកម្មរវាងសហគមន៍អឺរ៉ុបនិងតៃវ៉ាន់។ នៅក្នុងអម្លុងពេលដែលមានការខ្វះខាតបន្ទះ chip នៅក្នុងពីភពលោក សមាជិកសភាអឺរ៉ុបបានសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិកាណ៍ជាមួយតៃវ៉ាន់ ជាពិសេសកិច្ចសហប្រតិបត្តិការណ៍លើការផ្គត់ផ្គង់សំខាន់ៗដូចជាផលិតផលមិនទាន់សម្រេច។
ចិននិងសហគមន៍អឺរ៉ុបបានធ្វើទំនាក់ទំនងស្រដៀងគ្នានេះដែរកាលពីឆ្នាំមុន ក៏ប៉ុន្តែការផ្តល់សច្ចារប័ន្រត្រូវបានផ្អាកទៅវិញដោយសភាអឺរ៉ុប ចាប់តាំងពីពេលដែលចិនបានដាក់ទណ្ឌកម្មលើសមាជិកសភាអឺរ៉ុបកាលពីដើមឆ្នាំនេះ។ សេចក្តីសំរេចកាលពីថ្ងៃព្រហស្បតិ៍ បានទាមទារឲ្យការិយាល័យពាណិជ្ជកម្មរបស់អឺរ៉ុបនៅក្នុងទីក្រុងតៃបុិដូរឈ្មោះថា “ការិយាល័យសហគមន៍អឺរ៉ុបនៅតៃវ៉ាន់” ដែលជាការបង្កើនប្រសិទ្ធិភាពនៃបេសកកម្ម។
សភសហគមន៍អឺរ៉ុបបានបញ្ជាក់ផងដែរថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងរបស់ចិន នូវការល្មោភសង្រ្គាម, ដាក់សម្ពាធ, សមយុទ្ធវាយលុក, ការរំលោភដែនអាកាស, និងការឃោសនាផ្តល់ព័ត៌មានមិនពិតប្រឆាំងនឹងតៃវ៉ាន់៕