BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អូស្ត្រាលីវាយប្រហារការបិទខ្ទប់ពាណិជ្ជកម្មរបស់ចិននៅអង្គការពាណិជ្ជកម្មពិភពលោក

ថ្ងៃព្រហស្បតិ៍, 21 ខែតុលា 2021 10:19  គុន ច័ន្ទរដ្ឋា

T48 (1)

មន្ត្រីអូស្ត្រាលីបានវាយបកប្រឆាំងទៅនឹងនយោបាយពាណិជ្ជកម្មដ៏ខ្លាំងក្លារបស់ចិនដែលប្រឆាំងនឹងខ្លួន ដោយបានព្រមានថាវិធានការណ៍ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចវាជាការប្រថុយប្រថានគាស់រំលើងនូវទំនុកចិត្តរបស់ទីក្រុងប៉េកាំង។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានប្រើសំដីខ្លាំងៗទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ,ឯកអគ្គរដ្ឋទូតអូស្ត្រាលី Gorge Mina បាននិយាយថា ចិនបានបង្កើននូវការសាកល្បងចំពោះច្បាប់គ្រប់គ្រងពាណិជ្ជកម្មពិភពលោក។

ការស្តីបន្ទោសនេះលេចចេញមកបន្ទាប់ពីចិនបានរាំងខ្ទប់នូវការនាំចេញផលិតផលរបស់អូស្ត្រាលី ដូចជាស្រា ,គ្រាប់ធុញ្ញជាតិ,ធ្យូងថ្ម, បង្កង , កប្បាស ,ដែលជាផ្នែកមួយនៃទំនាស់សេដ្ឋកិច្ច។” ការដែលមិនបញ្ជាក់ឲ្យចំៗនូវសកម្មភាពរបស់ចិនវាហាកដូចជាទៅហួសឆ្ងាយពីការប៉ះពាល់ដល់ការនាំចេញរបស់អូស្ត្រាលី ,ពួកគេបានបង្កើននូវហានិភ័យនិងភាពមិនច្បាស់លាស់នៃទីផ្សារចិនសំរាប់សហគមន៍ធុរៈកិច្ចពិភពលោក” លោក Mina បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍។

“ តាមរយៈការគាស់រំលើងច្បាប់ពាណិជ្ជកម្មដែលបានព្រមព្រៀង ចិនបានគាស់រំលើងផងដែរនូវប្រព័ន្ធពាណិជ្ជកម្មជាពហុភាគីដែលសមាជិកនៃអង្គការពាណិជ្ជកម្មបានពឹងពាក់ទៅលើ។ “ចិននិយាយថា សកម្មភាពអស់ទាំងនេះឆ្លុះបញ្ចាំងនូវទំនាក់ទំនងស្របច្បាប់ ,ប៉ុន្តែវាមានការកើនឡើងនូវបណ្តុំព័ត៌មានដែលចង្អុលបង្ហាញថាទង្វើររបស់ចិនវាបានកើតឡើងដោយសារការពិចារណារខាងផ្នែកនយោបាយ”។

ការធ្វើអត្ថាធិប្បាយទាំងអស់នេះទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក បានធ្វើឡើងដើម្បីពិនិត្យសើរើឡើងវិញជាប្រក្រតីក្នុងផ្នែកមួយនៃនយោបាយពាណិជ្ជកម្មរបស់ចិន ,២០ឆ្នាំបន្ទាប់បន្ទាប់ពីប្រទេសនេះបានចូលជាសមាជិកនៅក្នុងអង្គការនោះ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Dan Tehran បាននិយាយថា អូស្ត្រាលីនៅតែចង់ធ្វើការជាមួយនឹងចិន ប៉ុន្តែបានចង្អុលបង្ហាញថាប៉េកាំងត្រូវតែផ្តល់ចម្លើយពីរបៀបធ្វើពាណិជ្ជកម្មរបស់ខ្លួន។


ថ្ងៃព្រហស្បតិ៍, 21 ខែតុលា 2021 10:19  គុន ច័ន្ទរដ្ឋា