Robin Emmett-
រដ្ឋមន្ត្រីក្រសួងការពារជាតិ NATO បានព្រមព្រៀងគ្នារៀបចំផែនការមេមួយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីការពារប្រឆាំងទប់ទល់ទៅនឹងសក្តានុពលនៃការវាយប្រហាររបស់រុស្សីដែលអាចវាយប្រហារមកលើមុខព្រួញជាច្រើន,
និងបន្ថយនូវការប៉ុនប៉ងរុកគួនរបស់រុស្សី ទោះបីជាសម្ព័ន្ធមិត្តបានផ្តោតយកចិត្តទុកដាក់ទៅលើប្រទេសចិនក៏ដោយ, អ្នកការទូតនិងមន្ត្រីបាននិយាយ។
យុទ្ធសាស្ត្រ,ដែលប្រកបទៅដោយទំនុកចិត្ត,បានទៅឆ្ងាយហួសពីផែនការ ការពារដែលមាននៅក្នុងតំបន់ និងមានគោលបំណងដើម្បីរៀបចំទប់ទល់ទៅនឹងផែនការការវាយប្រហារព្រមគ្នាណាមួយនៅក្នុងតំបន់ Baltic និងសមុទ្រខ្មៅ, រួមបញ្ចូលទាំងអាវុធនុយគ្លេអ៊ែរ ,ការលួចចូលទៅក្នុងបណ្តាញប្រព័ន្ធកុំព្យូទ័រ ឬពីអវកាស។
មន្រ្តីនិងអ្នកការទូតទាំងឡាយបាននិយាយថា ការវាយប្រហាររបៀបនេះនឹងមិនអាចកើតឡើងភ្លាមៗនោះទេ ,រុស្សីក៏បានប្រកែកនូវគោលបំណងក្នុងការធ្វើសង្រ្គាមណាមួយបែបនេះ នឹងបាននិយាយថាគឺ NATO ទៅវិញទេដែលបានធ្វើឲ្យមានអស្ថិរភាពនៅក្នុងអឺរ៉ុបហើយបានរៀបចំផែនការដូចនេះ។
ប៉ុន្តែមន្ត្រីអាមេរិកនិងអតីតអ្នកការទូតនិងមន្ត្រី NATO និយាយថា “ វាជាផ្នត់គំនិតក្នុងការរុកគួននិងការការពារ តំបន់អឺរ៉ុប-អាត្លង់ទិក “ និងជាការអនុវត្តនូវយុទ្ធសាស្ត្រផែនការមេដែលត្រូវការជាបន្ទាន់ ដោយសារតែរុស្សីបានអភិវឌ្ឍន៍នូវប្រព័ន្ធអាវុធទំនើបនិងការដាក់ពង្រាយកងទ័ពនិងយុទ្ធោបករណ៍នៅជិតព្រំប្រទល់សម្ព័ន្ធមិត្តរបស់យើង។ “ បើសិនជាអ្នកមានទំនាស់ធំៗរបៀបនេះ ,វានឹងទាមទារឲ្យមានសកម្មភាពពាសពេញក្នុងកន្លែងដែលត្រូវប្រតិបត្តិការណ៍ រឿងរ៉ាវផ្សេងៗអាចនឹងកើតមានឡើងក្នុងពេលជាមួយគ្នា ដែលតម្រូវឲ្យមានផែនការដ៏ម៉ដ្ឋចត់មួយ ” មន្ត្រីការទូតបាននិយាយយ៉ាងដូច្នេះ។
នៅក្នុងខែឧសភា ,រុស្សីបានផ្តុំទ័ពប្រហែលជា១០០,០០០នាក់នៅលើព្រំប្រទល់របស់ខ្លួនជាប់ជាមួយ អ៊ុយក្រែន វាជាចំនួនកងទ័ពដ៏ច្រើនចាប់តាំងពីទីក្រុងមូស្គូបានភ្ជាប់ខ្លួនជាមួយតំបន់ គ្រីមៀរ ក្នុងឆ្នាំ២០១៤ ដោយយោលទៅតាមមន្ត្រីបស្ចឹមប្រទេស។ នៅក្នុងខែកញ្ញា រុស្សីបានប្រើកងទ័ពសិប្បនិម្មិតនៅក្នុងការធ្វើសមយុទ្ធដ៏ធំមួយជាមួយនឹងអតីតសម្ព័ន្ធមិត្តសហភាពសូវៀត គឺ បែលឡារុស ដែលធ្វើឲ្យមានការភ័យខ្លាចដល់សម្ព័ន្ធមិត្តក្នុងតំបន់ បាល់ទិក។