មេធាវីតំណាងអោយអតិថិជនចំនួន៣៦៦គ្រួសារ ដែលបានទិញដីឡូត៌ពីបូរីកាំង ម៉េង តាំងពីឆ្នាំ២០០៧ រហូតមកដល់ពេលនេះ បានបង់ប្រាក់គ្រប់ចំនួនទៅតាមកិច្ចសន្យាអស់ហើយ តែភាគីបូរីនៅតែមិនទាន់ផ្ទេរបណ្ណកម្មសិទ្ធិ នឹងបានចោទប្រកាន់ភាគីអតិថិជនរបស់ខ្លួនថា បំប៉ោងព័ត៌មានមិនពិតទៅវិញ។
នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ លោកមេធាវី ម៉ៃ វណ្ណាឌី និងលោក មេធាវី ខូវ ពេជ្រ ជាមេធាវីតំណាងអោយអតិថិជនទិញដីឡូត៌នៅបូរី កាំង ម៉េង ចំនួន៣៦៦នាក់ បានចេញលិខិតបំភ្លឺមួយច្បាប់ឆ្លើយតបទៅនឹងសេចក្ដីជូនដំណឹងរបស់បូរីកាំង ម៉េង ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ពាក់ព័ន្ធការផ្ទេរបណ្ណកម្មសិទ្ធិដីដែលអតិថិជនបានទិញ និងបង់ប្រាក់គ្រប់ចំនួនរួចរាល់ហើយ។
ខាងក្រោមនេះ ជាលិខិតបំភ្លឺរបស់មេធាវីតំណាងអោយអតិថិជនទិញដីឡូត៌នៅបូរីកាំង ម៉េង ដែលបានបង់ប្រាក់គ្រប់ ចំនួន៣៦៦គ្រួសារ៖