BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីស្វាគមន៍ការប្រឹងប្រែងរបស់តាលីបង់ក្នុងការធ្វើឲ្យអាហ្វហ្គានីស្ថានមានស្ថិរភាព

ថ្ងៃព្រហស្បតិ៍, 21 ខែតុលា 2021 08:02  គុន ច័ន្ទរដ្ឋា

Aljazeera-

រុស្សីទទួលស្គាល់ការប្រឹងប្រែងរបស់តាលីបង់ក្នុងការព្យាយាមធ្វើឲ្យស្ថានការណ៍មានស្ថិរភាពនៅក្នុងអាហ្វហ្គានីស្ថាន,រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី លោកSergey Lavrov បាននិយាយក្នុងពេលដែលលោកទទួលធ្វើជាម្ចាស់ផ្ទះសំរាប់ការជជែកជាអន្តរជាតិនៅក្នុងទីក្រុងមូស្គូ។ “ រដ្ឋបាលមួយថ្មីកំពុងស្ថិតនៅក្នុងអំណាចឥឡូវនេះ” Lavrov បានប្រាប់អង្គប្រជុំ “ យើងកត់សំគាល់ឃើញនូវការប្រឹងប្រែងធ្វើឲ្យស្ថានការណ៍មានស្ថិរភាពទាំងនយោបាយនិងយោធា ព្រមទាំងរៀបចំការងារសំរាប់រចនាសម្ព័ន្ធរបស់រដ្ឋ”

កិច្ចប្រជុំនៅថ្ងៃពុធ បានផ្តោតការយកចិត្តទុកដាក់ទៅលើអនាគតរបស់អាហ្វហ្គានីស្ថាន ដែលនឹងមានការចូលរួមពីពីមន្ត្រីចំនួន១០ប្រទេសរួមបញ្ចូលទាំង ចិននិងប៉ាគីស្ថាន។ ការពិភាក្សារគ្នានេះជាការកត់សម្គាល់មួយដែលជាការប្រជុំអន្តរជាតិដែលមានសារៈសំខាន់បំផុតសំរាប់ពួកតាលីបង់ចាប់តាំងពីពួកគេបានបន្តរកាន់អំណាចត្រួតត្រាអាហ្វហ្កានីស្ថាននៅក្នុងពាក់កណ្តាលខែសីហា។

តំណាងប្រទេសដែលមកពី India,Iran,Kazakhstan , Kyrgyzstan,Tajikistan, Turkmenistan ,និង Uzbekistanក៏នឹងចូលរូមផងដែរ។ Lavrov បាននិយាយថា ទីក្រុង មូស្គូមានការសោកស្តាយដោយសារអវត្តមានសហរដ្ឋអាមេរិក ។ កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបាននិយាយថា នឹងមិនចូលរួមក្នុងការជួបជុំគ្នានៅទីក្រុងមូស្គូនេះទេ ដោយយោងទៅតាមហេតុផលបច្ចេកទេស ប៉ុន្តែមានផែនការនឹងចូលរួមក្នុងពេលអនាគត។

ប្រតិភូតាលីបង់ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Abdul Salam Hanafi ដែលជាមន្ត្រីជាន់ខ្ពស់នៃមេដឹកនាំអាហ្វហ្គានីស្ថាន ដែលដឹកនាំការប្រជុំជាមួយសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកកាលពីអាទិត្យមុន។

photo_2021-10-21_07-58-03


 


ថ្ងៃព្រហស្បតិ៍, 21 ខែតុលា 2021 08:02  គុន ច័ន្ទរដ្ឋា