BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងការបរទេសនិងប្រតិភូពាណិជ្ជករតៃវ៉ាន់នឹងធ្វើទស្សនកិច្ចនៅទីក្រុងប្រាគ

ថ្ងៃពុធ, 20 ខែតុលា 2021 13:32  គុន ច័ន្ទរដ្ឋា

T41 (1)

Prague-

រដ្ឋមន្ត្រីក្រសួងការបរទេសតៃវ៉ាន់ Joseph Wu និងគណៈប្រតិភូធុរកិច្ចមួយនឹងធ្វើទស្សនកិច្ចនៅទីក្រុងប្រាគនាថ្ងៃទី២៣-២៧ខែតុលា,សភាពាណិជ្ជកម្មឆែគនិងតៃវ៉ាន់បាននិយាយកាលពីថ្ងៃអង្គារ៍ទី១៩ខែតុលា,គឺជាការចង្អុលបង្ហាញថ្មីៗនូវទំនាក់ទំនងដ៏កក់ក្តៅរវាងសហគមន៍អឺរ៉ុបហើយនឹងកោះដែលគ្រប់គ្រងដោយខ្លួនឯង។
ក្រសួងការបរទេសតៃវ៉ាន់បានប្រកាសកាលពីខែមុនថា គណប្រតិភូវិនិយោគដែលដឹកនាំដោយទេសរដ្ឋមន្ត្រីម្នាក់នឹងធ្វើដំណើរទៅកាន់អឺរ៉ុបកណ្តាលនិងខាងកើតដើម្បីថ្លែងអំណរគុណចំពោះអំណោយវ៉ាក់សាំងនិងការគាំទ្រផ្សេងទៀត។

សភាពាណិជ្ជកម្មបាននិយាយថា បន្ទាប់ពីសាធារណរដ្ឋឆែគ គណៈប្រតិភូតៃវ៉ាន់និងទៅធ្វើទស្សនកិច្ចនៅប្រទេសជិតខាង គឺស្លូវ៉ាគានិង លីធូអានា , Kung Ming Hsin ដែលជាប្រធានក្រុមប្រឹក្សារអភិវឌ្ឍន៍ជាតិ ទទួលខុសត្រូវនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មតៃវ៉ាន់ នឹងដឹកនាំគណៈប្រតិភូធ្វើការប្រជុំជាបន្តរបន្ទាប់ដោយផ្តោតទៅលើកិច្ចសហប្រតិបត្តិការណ៍បច្ចេកវិទ្យាជាន់ខ្ពស់ នាថ្ងៃទី២៣-២៦។

ទស្សនកិច្ច,ដែលនឹងមានការមកដល់រដ្ឋមន្ត្រីក្រសួងការបរទេសនៅថ្ងៃទី២៧ខែតុលា,ទំនងជានឹងមានប្រតិកម្មពីចិន ដែលស្រដៀងគ្នាទៅនឹងការស្តីបន្ទោសចំពោះប្រធានសភាជាន់ខ្ពស់ឆែគ លោក Milos Vytrcil ក្នុងការធ្វើរដំណើររបស់លោកទៅកាន់ទីក្រុងតៃបុិកាលពីខែកញ្ញា២០២០។ ចិនបានអះអាងថា តៃវ៉ាន់គឺជាបូរណភាពដែនដីរបស់ខ្លួន។ ទស្សនកិច្ចរបស់ប្រតិភូនេះវាជាជំហ៊ានមួយទៀតដើម្បីងាកចេញពីទីក្រុងប៉េកាំង ដែលជានយោបាយការបរទេសជំរុញដោយលោកប្រធានាធិបតី ឆែគ milos Zeman។

ការផ្លាស់ប្តូរនេះបានលេចចេញមកនៅពេលដែលជនកុម្មុយនិស្ត ឆែគ ដែលជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់របស់ចិននៅក្នុងឆាកនយោបាយឆែគ បានបាត់បង់អាសនៈនៅក្នុងរដ្ឋសភាកាលពីការបោះឆ្នោតនៅថ្ងៃទី ៨និង៩ខែតុលា ហើយលោក Zeman បានស្ថិតនៅក្រៅសង្វៀននយោបាយអស់ជាច្រើនសប្តាហ៍ដោយសារមានជម្ងឺមិនច្បាស់លាស់ហើយមិនបានប្រកាសជាផ្លូវការ។


ថ្ងៃពុធ, 20 ខែតុលា 2021 13:32  គុន ច័ន្ទរដ្ឋា