បាត់ដំបង ៖ នៅព្រឹកថ្ងៃ ទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៨ និង៤០នាទីនៅចំណុច ក្រុមទី១៥ភូមិជ្រោយ ស្តៅឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង លោក វរសេនីយ៍ទោ សេង លុច អធិការនគរបាល ស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយស្តៅនៃ អធិការដ្ឋាននគរបាលស្រុកថ្មគោលអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួនលេខ២៧០ត. ព្រចុះ ថ្ងៃ ទី១០ ខែឧសភា ឆ្នាំ២០២១របស់លោកអ៊ីសុវណ្ណចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបាត់ដំបង។សមត្ថកិច្ចបានខ្លួនជនត្រូវចោទ ឈ្មោះ ពុ យ ឆៃ រ៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំមានទីលំនៅក្រុមទី ០៩ ភូមិនិគមក្នុងឃុំជ្រោយស្តៅស្រុក ថ្មគោលខេត្តបាត់ដំបងជាប់ចោទពីបទរក្សាទុកដឹកជញ្ជូននិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅចំណុចភូមិនិគមកណ្តាលឃុំ ជ្រោយស្តៅ ស្រុក ថ្មគោល ខេត្តបាត់ដំបង កាលពី ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២១។
ករណីនេះសមត្ថកិច្ចបានរៀបចំឯកសារបញ្ជូនជនត្រូវចោទទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕