BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នគរបាលស្រុកថ្មគោលឃាត់ខ្លួនបុរសម្នាក់ករណីបង្កអំពើហិង្សាដោយចេតនា

ថ្ងៃពុធ, 20 ខែតុលា 2021 09:30  ហេង សំណាង

បាត់ដំបង ៖ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹ ម សានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមនឹងយោបល់របស់ លោក វរសេនីយ៍ឯកលឹម ពុទ្ធី ឡាស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនៅព្រឹកថ្ងៃ ទី១៩ ខែតុលា ឆ្នាំ២០២១ លោក វរសេនីយ៍ទោ សេង លុច អធិការនគរបាល ស្រុកថ្មគោលបានអនុវត្តធ្វើការឃាត់ខ្លួនបុរសម្នាក់ឈ្មោះផណ ភាន អាយុ៣៥ឆ្នាំរស់នៅភូមិ គោកត្រប់ឃុំ តាម៉ឺនស្រុកថ្មគោលខេត្តបាត់ដំបងមកកាន់អធិការដ្ឋាន នគរបាលស្រុកថ្មគោលដើម្បីធ្វើការសាកសួរស្រាវជ្រាវទាក់ទងករណីហិង្សាដោយចេតនាបណ្តាលឱ្យជនរងគ្រោះរងរបួសស្នាម។
សូមជម្រាបជូនថាមូលហេតុដែលឈានដល់ការឃាត់ខ្លួមនេះគឺកាលពីថ្ងៃ ទី១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៧និង៣០ នាទីនៅក្នងមូលដ្ឋាន កើតហេតុ ខាងលើ ជនងគ្រោះ ឈ្មោះ យ៉ែម ទួឆាយ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅ ក្រុម ទី២ ភូមិគោកត្រប់ឃុំតាម៉ឺនស្រុកថ្មគោល ខេត្តបាត់ដំបងត្រូវបានបុរសជាជនសង្ស័យខាងលើ ប្រព្រឹត្តអំពើហិង្សាទៅលើរូបគាត់ដោយប្រើប្រាស់ដំបងឈើជ្រុងវាយបណ្តាលឱ្យរងរបួសផ្នែកក្បាល។
នៅក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសម្ថកិច្ចនគរបាលហើយតាមរយៈពាក្យបណ្តឹងនេះទើបសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនដើម្បី ស្រាវជ្រាវតែម្តង។ក្នុងពេលធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថារូបគាត់ពិតជាបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះខាងលើដោយដំបងឈើជ្រុង ពិតប្រាកដមែនដោយសារទំនាស់ពាក្យសំដី។
បច្ចុប្បន្ននេះជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ស្រុកនិង រៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់។

photo_2021-10-20_09-27-24


 


ថ្ងៃពុធ, 20 ខែតុលា 2021 09:30  ហេង សំណាង