BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួនបុរសម្នាក់ករណីយកដុំថ្មគប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

ថ្ងៃពុធ, 20 ខែតុលា 2021 09:14  ហេង សំណាង

បាត់ដំបង ៖ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាតគឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមនឹងយោបល់លោកសេនីយ៍ ឯកលឹមពុទ្ធីឡាស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៅថ្ងៃទី១៨ខែតុលាឆ្នាំ ២០២១ វេលាម៉ោង៧និង៤០នាទីលោកវរសេនីយ៍ទោហេងបារាំងអធិការនគរបាលស្រុកភ្នំព្រឹកបានដឹកនាំធ្វើការឃាត់ខ្លួនបុរសម្នាក់ឈ្មោះផល់ភាក់អាយុ២៣ឆ្នាំមានទីលំនៅភូមិភ្នំព្រឹកឃុំភ្នំព្រឹកស្រុកភ្នំព្រឹកខេត្តបាត់ដំបងករណីធ្វើឱ្យ ខូចខាតដោយចេតនាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ( គប់កញ្ចក់បង្អួចផ្ទះ )។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះឡាយស្រីពៅភេទស្រីអាយុ៤០ឆ្នាំមានទីលំនៅភូមិឃុំជាមួយគ្នាបណ្ដាលឱ្យបែកកញ្ចក់ចំនួន០១ផ្ទាំង។បន្ទាប់ពីធ្វើសកម្មភាពរួចភ្លាមៗស្រប តាមបណ្តឹងរបស់ជនរងគ្រោះជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ និងដកហូតដុំថ្មចំនួន០១ដុំនៅកន្លែងកើតហេតុ។
លោក វរសេនីយ៍ទោ ហេង បារាំងអធិការនគរបាលស្រុកបានបញ្ជាក់ថានៅពេលសាកសួរអំពីមូលហេតុដែលនាំឱ្យកើតករណីនេះជនសង្ស័យបានឆ្លើយសារភាព ថា មូលហេតុដែលរូបគេប្រព្រឹត្តសកម្មភាពបែនបេះគីដោយសារូបគេប្រើប្រាស់គ្រឿងញៀនលើសកម្រិតទើបរវើរវាយហើយគិតថាក្រុមគ្រួសារជនរងគ្រោះនេះចង់ ធ្វើបាបខ្លួនរករឿងខ្លួនទើបគេយកដុំថ្មធ្វើសកម្មភាពគប់ទៅលើដំបូលផ្ទះរបស់ជនរងគ្រោះតែម្ដងទៅ ។
លោក វរសេនីយ៍ទោ ហេង បារាំងក៏បានបញ្ជាក់បន្ថែមថាជនសង្ស័យខាងលើធ្លាប់ប្រើហិង្សានិងយកដុំថ្មគប់ទៅលើដំបូលផ្ទះរបស់ជនរងគ្រោះជាច្រើនលើកច្រើន សារមកហើយនាពេលកន្លងទៅតែលើកនេះសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះរូបគាត់ ៕

photo_2021-10-20_09-11-30


 


ថ្ងៃពុធ, 20 ខែតុលា 2021 09:14  ហេង សំណាង