ទូរទស្សន៍ប៉ុស្ត៍លេខ១២បានរាយការណ៍កាលពីថ្ងៃច័ន្ទថា អុីស្រាអែលបានអនុមត្តិកញ្ចប់ថវិការចំនួន៥ពាន់លាន shekels(១,៥ពាន់លានដុល្លារ)ដើម្បីប្រើប្រាស់ក្នុងការរៀបចំសក្តានុពលយោធាវាយប្រហារទៅលើកម្មវិធីនុយគ្លេអ៊ែររបស់អៀរ៉ង់។ ថវិការនេះដែលបានរៀបគំរោងពីពេលមុនតែ៣ពាន់លាន shekels តែពេលនេះបានបន្ថែម២ពាន់លានshekelsទៀត ដែលអនុមត្តិដោយរដ្ឋាភិបាលនៅក្នុងខែវិច្ឆិការ។
ថវិការនេះបានរាប់បញ្ចូលនូវមូលនិធិសំរាប់យន្តហោះជាច្រើនប្រភេទ , ដ្រូនសំរាប់ស៊ើបការណ៍,និងអាវុធយុទ្ធភ័ណ្ឌមួយចំនួនទៀតដែជាតម្រូវការចាំបាច់សំរាប់ធ្វើការវាយប្រហារ ដែលមានមុខព្រួញឆ្ពោះទៅរកកន្លែងលាក់ទុកអាវុធនុយគ្លេអ៊ែររបស់អៀរ៉ង់ដែលលាក់ទុកនៅក្រោមដី ប្រភពដែលមិនបញ្ចេញឈ្មោះបាននិយាយ។
សេចក្តីរាយការណ៍បានលេចចេញមកជាច្រើនថ្ងៃបន្ទាប់ពីកងទ័ពអាកាសអាមេរិកបានប្រកាសថា គេបានអនុវត្តិនូវការសាកល្បងថ្មីមួយដោយជោគជ័យដោយប្រើ គ្រាប់បែកដែលឲ្យឈ្មោះថា “ Bunker Buster”។
គ្រាប់បែកGBU-72 នេះមានទម្ងន់៥,០០០តោនអាចប្រើប្រាស់ជាឧបករណ៍សំរាប់វាយប្រហារទៅលើទីកន្លែងលាក់អាវុធនុយគ្លេអ៊ែរ។ រឿងដែលសំខាន់ GBU-72 ត្រូវបានផលិតឡើងសំរាប់យន្តហោះទម្លាក់គ្រាប់បែកដ៍ធំមួយ អុីស្រាអែលមិនមានយន្តហោះដែលមានសមត្ថភាពនឹងដឹកគ្រាប់បែកដ៍ធំនេះទេ មានតែនៅក្នុងឃ្លាំងអាមេរិក។
គ្រាប់បែកធុនតូចGBU-28 ត្រូវបានលក់ជាសម្ងាត់ឲ្យទៅអុីស្រាអែលនៅក្នុងឆ្នាំ២០០៩ ទោះបីជាវាមិនអាចមានសមត្ថភាពទម្លុះរោងចក្រក្រោមដីអៀរ៉ង់បានក៏វាអាចទម្លុះទៅដល់បាតភ្នំមួយបានដែរ ។ការសាកល្បងរបស់អាមេរិកផ្អែកទៅលើបទពិសោធន៍តាមរយៈអុីស្រាអែលដែលបានទម្លាក់បណ្តាញរូងក្រោមដីរបស់ពួកហាម៉ាស់នៅGaZa កាលពីសង្រ្គាមក្នុងខែឧសភា។