Bangkok(AP)
មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃច័ន្ទថាប្រទេសអាស៊ីប៉ែកអាគ្នេយ៍ដ៏ទៃទៀតគួរតែរួមចំណែកទទួលខុសត្រូវចំពោះការបរាជ័យក្នុងការជួយបង្ក្រាបអំពើហឹង្សាដែលកើតឡើងពាសពេញប្រទេសរបស់ខ្លួន ចាប់តាំងពីពួកយោធាបានចាប់កាន់អំណាចកាលពីខែកុម្ភះ។ឧត្តមសេនីយ៍ជាន់ខ្ពស់ មីងអូងលាំង បានថ្លែងសុន្ទរកថាមួយតាមទូរទស្សន៍របស់រដ្ឋ ដោយស្តីបន្ទោសទៅលើក្រុមមនុស្សដែលមានការរៀបចំ ប្រឆាំងទៅនឹងការចាប់យកអំណាចរបស់ពួកយោធាដែលនាំឲ្យមានការរំជើបរំជួលនិងបះបោររហូតដល់បាត់បង់ជីវិតមនុស្ស។
លោកបាននិយាយថា អាស៊ានបានខកខានមិនបានទទួលស្គាល់នូវការទទួលខុសត្រូវរបស់ក្រុមប្រឆាំងនៅក្នុងអំពើហឹង្សា និងបាននិយាយថារដ្ឋាភិបាលរបស់លោកព្យាយាមធ្វើឲ្យមានឡើងវិញនូវសន្តិភាពនិងស្ថិរភាព។ការប្រឆាំងទៅនឹងការកាន់អំណាចរបស់យោធាពីដំបូងចាប់ផ្តើមឡើងដោយការតវ៉ាអហឹង្សា ,ប៉ុន្តែកំដៅបានកើនឡើងដោយការប្រើអាវុធដើម្បីការពារខ្លួន បន្ទាប់ពីកងកម្លាំងសន្តិសុខបានប្រើនូវអពើហឹង្សាក្នុងការបំបែកហ្វូងបាតុកម្ម។
សេចក្តីរាយការណ៍លំអិតដែលចេញដោយ សមាគមជំនួយអ្នកទោសនយោបាយ បានដាក់ការស្តីបន្ទោសទៅលើកងកម្លាំងសន្តិសុខ ដែលបានសម្លាប់ជីវិតជនស៊ីវិលជិត១,២០០នាក់។ រដ្ឋាភិបាលបច្ចុប្បន្នកំពុងតែប្រឈមទៅនឹងការបះបោរប្រឆាំងគ្រប់ទីកន្លែង។ លោក មីង អូងលាំង បានធ្វើអត្ថាធិប្បាយចំពោះសេចក្តីសំរេចចិត្តរបស់អាស៊ានកាលពីថ្ងៃសុក្រក្នុងការអញ្ជើញតំណាងមីយ៉ាន់ម៉ាដែលមិនមែនជាអ្នកនយោបាយជំនួសរូបលោក ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងខែនេះ យ៉ាងដូច្នេះ។
ជំនួបកំពូលនៃកិច្ចប្រជុំអាស៊ាននឹងប្រព្រឹត្តិទៅចាប់តាំងពីថ្ងៃ២៦-២៧ខែតុលានេះ ដែលនឹងមានការប្រជុំបូកនឹងអាចមានការចូលរួមពីលោកប្រធានាធិបតី Joe-Biden និងមេដឹកនាំពីប្រទេសមហាអំណាចធំៗជាច្រើនទៀតផង ហើយវាក៍ជាការប្តូរវេនដែលព្រះរាជាណាចក្រកម្ពុជា នឹងត្រូវបន្តរវេនពីប្រទេសប្រ៊ុយណេដើម្បីធ្វើជាម្ចាស់ផ្ទះទៀតផង។