អៀរ៉ង់នៅក្នុងសប្តាហ៍នេះនឹងបន្តរកិច្ចពិភាក្សារជាមួយនឹងមហាអំណាចពិភពលោកដែលបានផ្អាកចាប់តាំងពីខែមិថុនា,សមាជិកសភាមួយរូបរបស់អៀរ៉ង់បាននិយាយកាលពីថ្ងៃអាទិត្យ ,ប៉ុន្តែមិនទាន់មានការបញ្ជាក់ណាមួយពីសហគមន៍អឺរ៉ុបដែលជាម្ចាស់ផ្ទះនៅឡើយទេ។ រដ្ឋមន្ត្រីក្រសួងការបរទេស Hussein Amir-Abdollahian បាននិយាយថា “ ការជជែកគ្នាជាមួយក្រុម4+1 នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃព្រហស្បត៍នៅទីក្រុង Brussels “ សមាជិកសភាAhmad Alirezabeigui បានប្រាប់អង្គការសារព័ត៌មានអភិរក្សនិយម Fars បន្ទាប់ពីមានការប្រជុំបិទទ្វារជាមួយរដ្ឋមន្ត្រី។
សមាជិកសភាបាននិយាយយោងទៅរកសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សារសន្តិសុខអ.ស.ប. អង់គ្លេស,ចិន,បារាំងនិងរុស្សីជាមួយនិងអាល្លឺម៉ង់។ អៀរ៉ង់និងប្រជាជាតិនៃប្រទេសទាំង៥បានបើកនូវការជជែកគ្នាកាលពីខែមេសានៅទីក្រុងវីយ៉េនដែលមានសហគមន៍អឺរ៉ុបចូលរួមផងដែរ ខណៈដែលសហរដ្ឋអាមេរិកបានចូលរួមក្នុងកិច្ចពិភាក្សារជាប្រយោល។ សហរដ្ឋអាមេរិក ចិន រុស្សី អាល្លឺម៉ង់ បារាំងនិងអង់គ្លេសបានមានកិច្ចព្រមព្រៀងជាមួយនឹងអៀរ៉ង់នៅទីក្រុងវីយ៉េនអំពីបញ្ហានុយគ្លេអ៊ែរកាលពីឆ្នាំ២០១៥។
ប៉ុន្តែបន្ទាប់មកលោកប្រធានាធិបតី Donald Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះកាលពីឆ្នាំ២០១៨ ព្រមទាំងដាក់ទណ្ឌកម្មលើអៀរ៉ង់សារជាថ្មី ។ចាប់តាំងពីពេលនោះមក ,ទីក្រុងតេអេរ៉ង់ដែលបាននិយាយថាកម្មវិធីនុយគ្លេអ៊ែររបស់ខ្លួនគឺជាកម្មវិធីសំរាប់សុីវិលនោះ, ក៏បានដកខ្លួនចេញពីការអនុវត្តិទៅតាមកិច្ចព្រមព្រៀងនោះដែរ ។ ប្រធានាធិបតីដែលបានបន្តរវេនពីលោកTrump គឺលោក Joe-Biden បាននិយាយថា លោកបានបានប្រុងប្រៀបរួចជាស្រេចដើម្បីត្រឡប់ទៅកាន់កិច្ចព្រមព្រៀងនោះវិញ បើសិនជាសាធារណរដ្ឋអ៊ីស្លាមមួយនេៈភ្ជាប់ខ្លួនទៅនឹងការប្តេជ្ញាចិត្តរបស់ខ្លួនដែលបានសំរេចពីមុនមក។
បេសកជននៃសហគមន៍អឺរ៉ុប លោកEnrique Mora ដែលកំពុងស្ថិតនៅក្នុងទីក្រុងតេអេរ៉ង់ កាលពីថ្ងៃព្រហស្បត៍បានសួរបញ្ជាក់ពីកាលបរិច្ឆេទក្នុងការបន្តរការជជែកគ្នានេះ។