BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនថ្កោលទោសអាមេរិក កាណាដា ក្នុងការបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកតៃវ៉ាន់

ថ្ងៃចន្ទ, 18 ខែតុលា 2021 11:28  គុន ច័ន្ទរដ្ឋា

យោធាអាមេរិកបាននិយាយថានាវាចម្បាំងរបស់ខ្លួន Arleigh Burkei -class guide មីស៊ីល ឆ្លងកាត់ច្រកតៃវ៉ាន់ជាមួយនិងនាវាកាណាដា HMCS Winnipeg កាលពីថ្ងៃព្រហស្បត៍និងថ្ងៃសុក្រ។ នាវាទាំង២បានឆ្លងកាត់ច្រកតៃវ៉ាន់ដើម្បីបង្ហាញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តព្រមទាំងដៃគូរដើម្បីធ្វើឲ្យមានសេរីភាពនិងការបើកចំហរនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វីក។

បញ្ជាការកងទ័ពរំដោះប្រជាជនចិនប្រចាំភាគខាងកើត បាននិយាយថាកងកំលាំងរបស់ខ្លួនបានត្រួតពិនិត្យនិងតាមដានមើលការឆ្លងកាត់របស់នាវាទាំង២នេះ ព្រមទាំងបន្ថែមទៀតថា សហរដ្ឋអាមេរិកនិងកាណាដាបានបង្ករហេតុនិងកកូរកកាយបញ្ហា ដែលជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពនៅច្រកតៃវ៉ាន់។
“តៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ចិន កងកំលាំងដែលឈរជើងជានិច្ចជាកាលតែងតែការពារនិងប្រកាសរាល់ភាពអាសន្នព្រមទាំងប្រឈមទៅនឹងការគំរាមកំហែងនិងការបង្ករហេតុ”។

កងនាវាសហរដ្ឋអាមេរិកតែងតែឆ្លងកាត់ច្រកតៃវ៉ាន់នេះជារាងរាល់ខែ ដែលធ្វើឲ្យចិនមានការខឹងសម្បារព្រមទាំងបានចោទប្រកាន់អាមេរិកថាធ្វើឲ្យមានភាពតានតឹងនៅក្នុងតំបន់។ម្តងម្កាលសម្ព័ន្ធមិត្តអាមេរិកក៏បានបញ្ជូនផងដែរនូវនាវាចម្បាំងរបស់ខ្លួនឆ្លងកាត់ច្រកតៃវ៉ាន់ ដូចជាអង់គ្លេសកាលពីខែមុន។ទោះបីជាភាពតានតឹងនៅក្នុងច្រកសមុទ្ទតៃវ៉ាន់មានការកើនឡើង ប៉ុន្តែមិនមានការបាញ់ប្រហារគ្នានោះទេ ហើយយន្តហោះចម្បាំងរបស់ចិនក៏មិនបានចូលទៅក្នុងដែនអាកាសរបស់តៃវ៉ាន់នោះដែរ គ្រាន់តែហោះចូលបញ្ចេញសកម្មភាពនៅប៉ែកខាងត្បូងដែលតៃវ៉ាន់ហៅថា ដែនកំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួនតែប៉ុណ្ណោះ(AIDZ)។

ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយកាលពីថ្ងៃអាទិត្យថាយន្តហោះចម្បាំងចិនចំនួន៣គ្រឿង J-16 ២គ្រឿង និងយន្តហោះប្រឆាំងនាវាមុជទឹក១គ្រឿង បានហោះចូល AIDZ ទៀត។

photo_2021-10-18_11-21-33


 


ថ្ងៃចន្ទ, 18 ខែតុលា 2021 11:28  គុន ច័ន្ទរដ្ឋា