រាជធានីភ្នំពេញ ៖ បុរសម្នាក់ឈ្មោះ ហៃ វិចិត្រា ដែលបានបេីកបររថយន្តម៉ាក Tundra ក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២២និង២០នាទីយប់ ត្រង់ចំណុចមុខផ្ទះលេខ២ ផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និង ៣នាក់ទៀតរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោករៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ នៅម៉ោង ៣:០០រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ៕