សៀមរាប ៖ ថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៩និង៣០នាទី មានករណីភ្លើងឆេះផ្ទះមួយខ្នង។ ម្ចាស់ផ្ទះឈ្មោះ រឿ សូត្រ ភេទប្រុស អាយុ ៤២ឆ្នាំ ប្រពន្ធឈ្មោះ ហួម ចន្ត្រា ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ឌុត ខុន ស្នងការរងទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានអោយដឹងថា៖
អគ្គិភ័ខាងលើបណ្តាលឲ្យរងការខូចខាត៖
១. ផ្ទះចំនួន ០១ខ្នង ទំហំ ៨ × ៩ម៉ែត្រ ឈើក្រោមឈឺលើ កំពស់ ៩ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងក្តាឈើ ខូចខាតអស់ទាំងស្រុង។
២. ប្រាក់ខ្មែរ ៤,០០០,០០០ រៀល
៣. ប្រាក់ដុល្លារ ៥,០០០ ដុល្លារ
៤. អង្ករចំនួន ០២ ការ៉ុង
៥. ម៉ាស៊ីនកាណូតចំនួន ០១ គ្រឿង
៦. ម៉ាស៊ីនកិនស្រូវចំនួន ០១ គ្រឿង
៧. ម៉ាស៊ីនកិនម្សៅចំនួន ០១ គ្រឿង
៨. សាំងចំនួន ០៧ កាន
៩. ឥវ៉ាន់ចាប់ហួយឆេះអស់ទាំងស្រុង
១០. ទូរសព្ទដៃចំនួន ០៥ គ្រឿង និងតេអូចំនួន ០១ គ្រឿង
១១. សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ដែលនៅមួយចំនួនក្នុងផ្ទះឆេះអស់ទាំងស្រុង។
លោកវរសេនីយ៍ឯក ស្នងការរងបានបញ្ជាក់ថា ឡ ដោយសារស្ថានភាពអាកាសធាតុមិនអំណោយផល (ភ្លៀងរលឹម) ផ្លូវុផុងចូលមិនរួច និងតូចចង្អៀត ធ្វើអោយសមត្ថកិច្ចពិបាកក្នុងការជួយសង្គ្រោះ។
ភ្លេីងបានរលត់ទាំងស្រុងទៅវិញនៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃខែឆ្នាំដដែល ហើយមិនមានឆេះរាលដាលទៅកន្លែងផ្សេង ឬប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋឡេីយ៕