កំពង់ចាម ៖ ជនសង្ស័យ ៦នាក់ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមដោយបានការឯកភាពពីលោកសុធា ពិសិដ្ឋព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមស្រាវជ្រាវនិងឃាត់ខ្លួនបានជាបន្តបន្ទាប់នៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២១។
តាមរបាយការណ៍របស់នគរបាលជំនាញបានឲ្យដឹងថាបន្ទាប់ពីទទួលបានព័ត៌មានពីជនសង្ស័យដែលប ង្គ្រាបបានកាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០២១នៅស្រុក កោះសូទិនលោកឧត្តមសេនីយ៍ទោឯមកុសលស្នងការនគរបាលខេត្តកំពង់ចាមបានចាត់បញ្ជាឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តរួមជាមួយ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន,កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកតានង់និង កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលមហាខ្ញូងដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីជីវសេងរស់ ស្នងការ រងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី ( ដោយ ប្រើ វិធាន ញុះញង់ )ឃាត់ខ្លួនជនសង្ស័យសរុបបានចំនួន០៦ នាក់ ។ជនសង្ស័យ ១.ឈ្មោះ កី ង ជៀក ឡេ ង ភេទប្រុស អាយុ ២១ ឆ្នាំជាតិខ្មែរមុខរបររោងចក្រមានទីលំនៅភូមិមហាខ្ញូងឃុំមហាខ្ញូងស្រុកកោះសូទិនខេត្តកំពង់ចាម ជាមុខសញ្ញាមានថ្នាំញៀនចំនួន( ០៤កញ្ចប់ )។
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានឆ្លើយសារភាពថាខ្លួនមានបក្ខពួកម្នាក់ទៀតពេលនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ទៀត
២. ឈ្មោះ ហាប វិ ផា ភេទប្រុសអាយុ ២៦ ឆ្នាំជាតិខ្មែរមុខរបរជាងជួសជុលរថយន្ដមានទីលំនៅភូមិអង្គរជ័យលើឃុំមហាខ្ញូងស្រុកកោះសូទិនខេត្តកំពង់ចាម ។
ក្រោយមកក៏មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនបានទូរស័ព្ទមកទិញពីឈ្មោះ ហាប វិ ផា ពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ទៀត ៖
៣.ឈ្មោះ សូ ទិ ត្យ ភេទ ប្រុស អាយុ២២ ឆ្នាំជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិព្រែកតានង់កើតឃុំព្រែកតានង់ស្រុកកោះសូទិនខេត្តកំពង់ចាម ។
៤. ឈ្មោះ ឡោ សុ ភ័ក្ដ្រ ភេទប្រុស អាយុ ២៤ ឆ្នាំ ជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិព្រែកយានង់ទី៤ឃុំព្រែកតានង់ស្រុកកោះសូទិនខេត្តកំពង់ចាម។
ក្រោយមកសមត្ថកិច្ចបានឃើញមុខសញ្ញាជួញដូរថ្នាំ ញៀនពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ទៀត ÷
៥. ឈ្មោះ រ៉ ហ្វា ត ភេទប្រុសអាយុ ២៥ ឆ្នាំ ជាតិ ខ្មែរឥស្លាមមុខរបរ នេសាទមានទីលំនៅភូមិព្រែកតានង់ទី១១ឃុំព្រែកតានង់ស្រុកកោះសូទិនខេត្តកំពង់ចាម * ជាមុខសញ្ញាមានថ្នាំញៀនចំនួន( ០១ កញ្ចប់ )។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយប្រាប់សមត្ថកិច្ចថាថ្នាំញៀនបានមកពីបងរបស់ខ្លួនពេលនោះសមត្ថកិច្ចបានបន្តទៅឃាត់បានជនសង្ស័យ ម្នាក់ទៀត ÷
៦.ឈ្មោះ ម៉ូ សា ភេទ ប្រុសអាយុ៣១ឆ្នាំជាតិខ្មែរមុខរបរនេសាទមានទីលំនៅភូមិព្រែកតានង់ទី១១ឃុំព្រែកតានង់ស្រុកកោះសូទិនខេត្តកំពង់ចាម ។
ជនសង្ស័យទាំង០៦នាក់ខាងលើបានធ្វើតេស្តសំណាកកូវីដ-១៩ជាលទ្ធផលអវិជ្ជមានទាំង០៦នាក់ ។
ដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន(០៥ កញ្ចប់)និងទូរស័ព្ទដៃចំនួន០៦គ្រឿង ។លះរហូតមកដល់ថ្ងៃទី ១៧ខែតុលាឆ្នាំ ២០២១ តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើសមត្ថកិច្ចបានបន្តសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូលខេត្តកណ្តាលបានឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិកោះរកាឃុំ ព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកំពង់ចាមបានចំនួន០១នាក់ទៀតឈ្មោះឃាងឆេង ហៅជីងភេទប្រុសអាយុ៤០ឆ្នាំ ជាតិខ្មែរមុខរបរជាងអ៊ុតសក់មានទីលំនៅភូមិព្រែករំដេង( គ )ឃុំ ព្រែករំដេងស្រុកស្រីសន្ធរខេត្តកំពង់ចាមបច្ចុប្បន្នស្នាក់នៅសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវរា ធានីភ្នំពេញជាមុខសញ្ញាមានថ្នាំញៀនចំនួន០២កញ្ចប់ ។
ជនសង្ស័យខាងលើបានធ្វើតេស្តសំណាកកូវីដ-១៩ជាលទ្ធផលអវិជ្ជមាន ។ដកហូតវត្ថុតាងរួមមាន៖ម្សៅ ក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន(០២ កញ្ចប់ )និង ទូរស័ព្ទដៃចំនួន២គ្រឿង៕