ខេត្តព្រះសីហនុ ៖ នៅថ្ងៃសៅរ៍១០កើតខែអស្សុជឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ២៥៦៥ត្រូវនឹងថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ដោយមានការដឹកនាំបញ្ជារពីសំណាក់លោក ឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុនគរបាលជំនាញរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានសហការជាមួយសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃនិងកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យម្នាក់មុខរបររត់ម៉ូតូកង់៣ពីបទប្រើហិង្សាមានស្ថានទម្ងន់ទោសយកកាំបិតចាក់ជនជាតិចិនម្នាក់បណ្តាលអោយរងរបួសធ្ងន់ក្នុងក្រុងព្រះសីហនុរួចហើយគេចខ្លួនទៅខេត្តសៀមរាប ។
សុំបញ្ជាក់ថាអំពើហិង្សានេះកើតឡើងកាលពីយប់ថ្ងៃទី១០ខែតុលា ឆ្នាំ ២០២១វេលាម៉ោង០៤និង២១នាទីទៀបភ្លឺនៅចំណុចទល់មុខសណ្ឋាគារស៉ី ហ៊ូ ស្ថិតនៅក្រុម២ ភូមិ១សង្កាត់លេខ៣ក្រុងព្រះសីហនុ។ដើមហេតុជនរងគ្រោះឈ្មោះCHENJIALIភេទប្រុសអាយុ២៩ឆ្នាំជនជាតិចិនបានជួលម៉ូតូកង់បីជិះជាមួយមិត្តស្រីចេញពីឆ្នេរអូ ឈើទាលមកដល់ចំណុចកើតហេតុក៍កើតមានជម្លោះជាមួយអ្នកបើកម៉ូតូកង់បីក្នុងពេលនោះអ្នកបើកម៉ូតូកង់៣បានចាក់ទៅលើជនរងគ្រោះចំពោះផ្នែកខាងឆ្វេងបណ្តាលអោយរងរបួសធ្ងន់ធ្ងរសន្លប់បាត់ស្មារតីបច្ចុប្បន្នកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យថៃខាងក្នុងក្រុងព្រះសីហនុបន្ទាប់មកជនសង្ស យ័បានគេចខ្លួនទៅ ខេត្តសៀមរាប ។
ក្រោយការស្រាវជ្រាវតាមជំនាញនៅថ្ងៃទី១៦ខែតុលា ឆ្នាំ២០២១វេលាម៉ោង១៦និង០០នាទីល្ងាចកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានសហការជាមួយសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃនិងកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះថង សម្បត្តិ អាយុ ៤៨ ឆ្នាំ ជនជាតិ ខ្មែរ នៅចំណុចបេនឡានក្រុងបុរី សៀងណាំ ក្នុង ក្រុងសៀមរាបខេត្តសៀមរាបរួចបញ្ជូនមក អធិការដ្ឋាននគរបាលក្រុងព្រះសីហនុដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕