បន្ទាយមានជ័យ៖ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌរួចគេសង្កេតឃើញមានប្រជាពលរដ្ឋខ្មែរបានសំរុកឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ហើយត្រូវ បានសមត្ថកិច្ចថៃឃាត់ខ្លួនបញ្ជូនមកខ្មែរវិញជាបន្តបន្ទាប់ដែលទាំងនេះក៏ដោយសារតែកត្តាចាញ់បោកការឃោសនាអូសទាញរបស់មេខ្ស ល់។មួយវិញទៀតខាង សមត្ថិច្ចកម្ពុជាក៏មានវិធានការរឹតបន្តឹងក្នុងការទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់របស់ ប្រជាពលរដ្ឋនេះផងដែរតែទោះជាយ៉ាងណាក៏នូវមានការឆកល្វែង ផងដែរជាមួយគ្នានោះសមត្ថកិច្ចកម្ពុជាក៏បានទប់ស្កាត់ប្រជាពលរដ្ឋខ្លួននិងបានធ្វើការអប់រំណែនាំរួចឲ្យគាត់វិលត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ។
ទន្ទឹមនោះដែរគេក៏សង្កេតឃើញប្រជាជនថៃក៏មានបំណងលួចឆ្លងដែនមកធ្វើការនៅកម្ពុជាហើយក៏ត្រូវថៃក៏ដូចជាសមត្ថកិច្ចកម្ពុជាបានទប់ស្កាត់ការឆ្លងដែន ខុសច្បាប់នៅក្នុងដំណាក់កាលនៃប្រទេសទាំង ០២ កំពុងតែប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ -១៩នេះ។
បើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯកសួង សៅ មេបញ្ជាការវរ សេនាតូចការពារព្រំដែនគោកលេខ៨១៥បានឲ្យដឹងថានៅវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២១បានទទួលព័ត៌មានថាមានប្រជាពលរដ្ឋខ្មែរលួចឆ្លងដែនដោយខុសច្បាប់បន្ទាប់ក៏បានផ្តល់ព័ត៌មាននេះទៅសមត្ថកិច្ចថៃដើម្បីសហការជួយ ទប់ស្កាត់។លុះនៅវេលាម៉ោង០៤និង១០នាទីរសៀលនាថ្ងៃដដែលទាហានឈុតខ្មៅថៃអនុសេនាធំលេខ១៣.០២ បានទប់ស្កាត់ឃាត់បាន ប្រជាពលរដ្ឋខ្មែរ ប្រុស ស្រី ចំនួន ២០ នាក់នៅ ចំណុច ភូមិ ប៉ាយ ខៀវ ឃុំផានស៊ឹកស្រុកអារញ្ញខេត្ត ស្រះ កែវ។បន្ទាប់មក ប្រជាពលរដ្ឋទាំងនោះត្រូវបានបញ្ជូនទៅឲ្យតម្រួតនៃអធិការដ្ឋានក្លង ណាំសៃស្រុអារញ្ញាដើម្បីមានវិធានការបន្ត។
លោកវរសេនីយ៍ឯកសួង សៅ បានបញ្ជាក់ថា ៖ បើតាមការសាកសួរទៅសមត្ថកិច្ច ថៃ ចំពោះ ប្រជាពលរដ្ឋខ្មែរទាំង២០នាក់នោះ ត្រូវបានបញ្ជូនមកម្ពុជាតាមច្រកអូរ បីជាន់ស្រុកអូរជ្រៅវិញហើយ៕